×

ក្រុមក្រហមរបស់ ម៉ីង យកឈ្នះ Team Challenge ជាមួយថវិកាតិចជាងក្រុមខៀវ

ក្រោយការរៀបចំ និងចម្អិនយ៉ាងយកចិត្តទុកដាក់ ក្រុមទាំងពីរ បាននាំយកមុខម្ហូបរបស់ខ្លួនមកបង្ហាញជូនគណៈកម្មការ ដើម្បីវាយតម្លៃ។
ក្រុមពណ៌ក្រហមរបស់ ម៉ីង បានបង្ហាញសមត្ថភាពបានយ៉ាងល្អ ដោយ ភ្លាសាលម៉ុន ទទួលបានការវាយតម្លៃល្អ ខណៈ Chicken Cordon Bleu ក៏ធ្វើបានល្អ និងមានរសជាតិគួរឱ្យចាប់អារម្មណ៍។ ចំណែកបង្អែម នំអ៊ីដំឡូងជ្វាកូនកាត់ ក៏ទទួលបានការកោតសរសើរ។

ក្រុមពណ៌ខៀវរបស់ ហឫទ័យ ក៏មានស្នាដៃល្អជាមួយ ឡាបសាលម៉ុន ប៉ុន្តែម្ហូប កកូរសហសម័យ មានបញ្ហាខ្លះ ដោយគណៈកម្មការយល់ថា ក្នុងនាមជាអាហារចម្បង គួរតែមានបាយសជាមួយ។ ចំណែក បាយដំណើបទុរេន មានទុរេនឆ្ងាញ់ ប៉ុន្តែបាយដំណើបនៅមិនទាន់បានល្អពេញលេញ។

នៅទីបំផុត ក្រុមពណ៌ក្រហមរបស់ ម៉ីង បានក្លាយជាក្រុមឈ្នះ ដោយបង្ហាញថា ការរៀបចំបានល្អ និងការគ្រប់គ្រងថវិកាដោយឆ្លាតវៃ អាចធ្វើឱ្យក្រុមទទួលបានលទ្ធផលល្អ ទោះចំណាយប្រាក់តិចជាងក៏ដោយ។

ខណៈក្រុមក្រហមទទួលបានសុវត្ថិភាព សមាជិកក្រុមពណ៌ខៀវទាំង ៦រូប ត្រូវប្រឈមមុខនឹងវិញ្ញាសាអៀមខ្មៅដ៏មានសម្ពាធ។
តើអ្នកណានឹងអាចការពារក្តីស្រមៃរបស់ខ្លួនបាន? តាមដានព័ត៌មាន និងរូបភាពផ្ដាច់មុខនៅលើ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង