×

ម៉េងហ៊ៅ បញ្ចប់ដំណើរ Junior MasterChef Cambodia រដូវកាលទី១

ក្រោយពីក្រុមពណ៌ក្រហមរបស់ម៉ីងទទួលបានសុវត្ថិភាព សមាជិកក្រុមពណ៌ខៀវទាំង ៦រូប ត្រូវប្រឈមមុខនឹងវិញ្ញាសាអៀមខ្មៅ ដែលអាចកំណត់ថា តើអ្នកណានឹងបន្ត និងអ្នកណាត្រូវចាកចេញពីកម្មវិធី។

លើកនេះ បេក្ខជនត្រូវចម្អិនមុខម្ហូប «ឪឡឹកត្រីងៀតបែបប្រណីត» ដែលជាមុខម្ហូបខ្មែរមួយត្រូវបានគណៈកម្មការ សុភ័ក្ត្រ លើកយកទៅបង្ហាញលើឆាកអន្តរជាតិ។ ពួកគេមានពេលត្រឹមតែ ៦០នាទី ដើម្បីបង្ហាញសមត្ថភាព។

បេក្ខជនទាំង៦រូបសុទ្ធតែបានខិតខំប្រឹងប្រែង ហើយក្នុងនោះ វិសាល, សិទ្ធិការ្យ និង ហឫទ័យ បានធ្វើបានល្អជាងគេ។ ចំណែក យ៉ាងយ៉ាង, ម៉ីលីង និង ម៉េងហ៊ៅ បានប្រឈមនឹងសម្ពាធខ្លាំងជាងគេ។

ក្រោយការវាយតម្លៃយ៉ាងយកចិត្តទុកដាក់ គណៈកម្មការបានសម្រេចថា ម៉េងហ៊ៅ ត្រូវបញ្ចប់ដំណើររបស់ខ្លួននៅក្នុង Junior MasterChef Cambodia Season 1។

ការចាកចេញនេះក៏ជាការរំលឹកថា នៅពេលការប្រកួតកាន់តែខិតជិត Top 10 រាល់មុខម្ហូប និងរាល់ការសម្រេចចិត្ត សុទ្ធតែអាចក្លាយជាចំណុចកំណត់អនាគតរបស់បេក្ខជន។

សប្ដាហ៍ក្រោយ ការប្រកួតនឹងឈានទៅកាន់ដំណាក់កាលសំខាន់ ដើម្បីស្វែងរក Top 10 នៃ Junior MasterChef Cambodia! តើអ្នកណានឹងអាចបន្ត និងអ្នកណានឹងត្រូវឈប់ត្រឹមនេះ?

តាមដាន Junior MasterChef Cambodia Season 1 នៅលើ Facebook Page ដូចខាងក្រោម៖

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង