
បន្ទាប់ពីចំណាយពេល ៦០ នាទី ក្នុងការចម្អិនអាហារ ការប្រកួត Mystery Box បានឈានមកដល់ពេលវេលាដ៏គួរឱ្យរំភើបបំផុត ខណៈគណៈកម្មការបានជ្រើសរើសមុខម្ហូបដែលលេចធ្លោជាងគេពីការប្រកួត។
ក្នុងចំណោមការបង្ហាញសមត្ថភាពដ៏លេចធ្លោ គឺ ដូ វិសាល ដែលបានបង្ហាញពីភាពស្ទាត់ជំនាញ និងស្ថិរភាពរបស់ខ្លួនម្តងទៀតនៅក្នុងផ្ទះបាយ Junior MasterChef។ មុខម្ហូប ត្រីអាំងជាមួយទឹកជ្រលក់បីរសជាតិ របស់គេ បានក្លាយជាមុខម្ហូបលេចធ្លោ លើកទី៣ ដែលទទួលបានការទទួលស្គាល់ពីគណៈកម្មការក្នុងការប្រកួតរដូវកាលនេះ។
ចូលរួមជាមួយវិសាលក្នុងចំណោម Top 3 គឺ ហឫទ័យ ដែលបានធ្វើឱ្យទឹកជ្រលក់អំពិលរបស់នាង បង្កើតបានរសជាតិដ៏ឈ្ងុយឆ្ងាញ់ និងមានតុល្យភាព ខណៈ ម៉ីង ក៏បានធ្វើឱ្យគណៈកម្មការចាប់អារម្មណ៍ជាមួយទាំងម្សៅ និងត្រីនៅក្នុងមុខម្ហូប។
Chef តូចៗទាំងបី បានបង្ហាញពីចំណុចខ្លាំងខុសៗគ្នា ចាប់ពី រសជាតិ បច្ចេកទេស ភាពច្នៃប្រឌិត រហូតដល់ការរៀបចំមុខម្ហូប។ ប៉ុន្តែ មានតែបេក្ខជនម្នាក់ប៉ុណ្ណោះ ដែលនឹងទទួលបានអត្ថប្រយោជន៍ដ៏ធំបំផុតពីការប្រកួតនេះ។
តើអ្នកណានឹងក្លាយជា Chef តូចដំបូងគេ ដែលអាចធានាបានជាផ្លូវការនូវកៅអីរបស់ខ្លួនក្នុង Top 10?
ស្វែងយល់បន្ថែមអំពី Junior MasterChef Cambodia Season 1 នៅលើ Facebook Page ខាងក្រោម ដើម្បីកុំឱ្យខកខានរាល់ដំណើរប្រកួតដ៏គួរឱ្យរំភើបរបស់ Chef តូចៗ។
Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank
កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី៕
