
ការប្រជែងឆ្ពោះទៅកាន់ Top 10 បានឈានដល់ចំណុចដ៏សំខាន់មួយ នៅពេល ម៉ីង ទទួលបានជ័យជម្នះក្នុងការប្រកួត និងក្លាយជា បេក្ខជនដំបូងគេ ដែលធានាបានជាផ្លូវការនូវកៅអីរបស់ខ្លួនក្នុង Top 10។
សមត្ថភាពដ៏លេចធ្លោរបស់ម៉ីង មិនត្រឹមតែធ្វើឱ្យ ម៉ីង ទទួលបានការកោតសរសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាន អត្ថប្រយោជន៍ជាអ្នកមានសិទ្ធិជ្រើសរើសគ្រឿងផ្សំគោលសម្រាប់បេក្ខជនដទៃទៀត សម្រាប់ការប្រកួតចម្អិនអាហារបន្ទាប់។ ម៉ីងអាចជ្រើសរើសគ្រឿងផ្សំប្រូតេអ៊ីនសំខាន់ៗចំនួន ៣ សម្រាប់បេក្ខជនដទៃទៀត គឺ ឆ្អឹងជំនីចៀម ត្រីសាល់ម៉ុន និងសាច់មាន់។
ប៉ុន្តែ អត្ថប្រយោជន៍នេះមិនត្រឹមតែស្ថិតនៅលើការជ្រើសរើសគ្រឿងផ្សំនោះទេ។ ប្រូតេអ៊ីននីមួយៗត្រូវបានកំណត់ពេលចម្អិនខុសៗគ្នា ដែលធ្វើឱ្យការប្រកួតកាន់តែមានយុទ្ធសាស្ត្រ។ អ្នកដែលចម្អិន សាច់មាន់ មានពេល ៦០ នាទី អ្នកចម្អិន ត្រីសាល់ម៉ុន មានពេល ៥០ នាទី ខណៈអ្នកចម្អិន ឆ្អឹងជំនីចៀម មានពេលត្រឹមតែ ៤០ នាទី ប៉ុណ្ណោះ។
លើសពីនេះ ម៉ីងក៏ទទួលបានសិទ្ធិ ជួយសង្គ្រោះបេក្ខជនពីសម្ពាធនៃការប្រជែងយកកៅអី Top 10 ផងដែរ។ ដោយបានជ្រើសរើស សិទ្ធិការ្យ ជាបេក្ខជនដំបូង ហើយបន្ទាប់មកបានជ្រើសរើស យ៉ាងយ៉ាង ដើម្បីផ្តល់ឱកាសឱ្យ Chef តូចៗទាំងពីរ បន្តដំណើររបស់ខ្លួនក្នុងការប្រកួត។
តើការជ្រើសរើសរបស់ម៉ីង នឹងធ្វើឱ្យការប្រកួតបន្ទាប់កាន់តែតានតឹងយ៉ាងណា?
កុំភ្លេចតាមដាន Junior MasterChef Cambodia Season 1 នៅលើ Facebook Page ខាងក្រោម ដើម្បីស្វែងយល់ថា តើមានអ្វីកើតឡើងបន្ទាប់!
Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank
កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី៕
