×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ដំណើររបស់ វីរៈ ត្រូវបញ្ចប់ ខណៈ Junior MasterChef Cambodia បានរកឃើញ Top 10

បន្ទាប់ពីការវាយតម្លៃដ៏តានតឹង ការប្រកួតបានឈានមកដល់ពេលវេលាដ៏រំជួលចិត្តមួយទៀត ខណៈគណៈកម្មការបានធ្វើការសម្រេចចិត្តចុងក្រោយ។
ទោះបីបេក្ខជនមួយចំនួនជួបការលំបាកក្នុងការប្រកួតក៏ដោយ ណាពង្ស, វិសាល និង វីរៈ ត្រូវបានកំណត់ថា ជាបេក្ខជនដែលពិបាកក្នុងការបង្ហាញមុខម្ហូបដែលមានសមត្ថភាពខ្លាំងជាងគេ។

ជាចុងក្រោយ វីរៈ មិនអាចរក្សាកៅអីរបស់ខ្លួនសម្រាប់វគ្គបន្ទាប់បាន ហើយបានក្លាយជា Chef តូចចុងក្រោយគេដែលត្រូវចាកចេញពី Junior MasterChef Cambodia Season 1។
ទោះដំណើររបស់វីរៈត្រូវបញ្ចប់មុនពេលឈានដល់ Top 10 ក៏ការចូលរួមរបស់គេនៅក្នុងកម្មវិធីនេះ គឺជាសមិទ្ធផលដ៏មានន័យមួយរួចទៅហើយ។ ចាប់ពីដំណាក់កាលប្រកួតយក អៀមស រហូតដល់ការប្រកួតដ៏ស្វិតស្វាញនៅក្នុងផ្ទះបាយ Junior MasterChef គេបានបង្ហាញភាពក្លាហាន និងការតាំងចិត្តយ៉ាងពេញទំហឹង។

ឥឡូវនេះ ខណៈការប្រកួតកាន់តែខិតជិតទៅកាន់ Top 10 Chef តូចៗដែលនៅសល់ មានឱកាសធ្វើកំហុសកាន់តែតិច។ ហើយនៅសប្តាហ៍ក្រោយ ពួកគេនឹងចាកចេញពីផ្ទះបាយ ដើម្បីប្រឈមមុខនឹងការប្រកួត Offsite Team Challenge ដ៏គួរឱ្យរំភើបមួយ។

តើនឹងមានអ្វីកើតឡើង នៅពេល Chef តូចៗត្រូវប្រកួតនៅក្រៅផ្ទះបាយ MasterChef? តើក្រុមណានឹងបង្ហាញសមត្ថភាពលេចធ្លោ ហើយក្រុមណានឹងជួបការលំបាកក្រោមសម្ពាធ?
កុំភ្លេចតាមដាន Junior MasterChef Cambodia Season 1 និង Facebook Page ខាងក្រោម ដើម្បីទស្សនាជំពូកបន្ទាប់នៃដំណើររបស់ Chef តូចៗ។

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង