×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ចេញពីផ្ទះបាយ! Chef តូចៗ ប្រឈមមុខនឹងការប្រកួតខាងក្រៅ នៅហ្គ្រេនភ្នំពេញ

បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញជាច្រើនវគ្គ និងការឈានចូល Top 10 Chef តូចៗដែលនៅសល់បានចាកចេញពីផ្ទះបាយ Junior MasterChef Cambodia ដើម្បីប្រឈមមុខនឹងការប្រកួតថ្មីមួយនៅ Grand Phnom Penh របស់ Chip Mong Land។ លើកនេះ ពួកគេត្រូវបង្ហាញសមត្ថភាពក្នុងបរិយាកាសខាងក្រៅផ្ទះបាយ Junior MasterChef ដែលទាមទារទាំងការចម្អិនអាហារ ការងារជាក្រុម និងសមត្ថភាពទាក់ទាញអតិថិជន។

សម្រាប់ការប្រកួតនេះ ម៉ីលីង និង រីដា ត្រូវបានជ្រើសរើសជាប្រធានក្រុមពណ៌ខៀវ និងពណ៌ក្រហម។ ដោយសារម៉ីលីងទទួលបានសិទ្ធិអាទិភាព នាងអាចជ្រើសរើសសមាជិកក្រុមបានមុនចំនួន ៤នាក់។ ប៉ុន្តែការប្រកួតមិនបានប្រព្រឹត្តទៅតាមការរំពឹងទុកទាំងស្រុងឡើយ ព្រោះប្រធានក្រុមទាំងពីរត្រូវបានតម្រូវឱ្យ ផ្លាស់ប្តូរអៀមគ្នា ដោយម៉ីលីងទៅក្រុមពណ៌ក្រហម ខណៈរីដាទៅកាន់ក្រុមពណ៌ខៀវ។

ការផ្លាស់ប្តូរដ៏ភ្ញាក់ផ្អើលនេះ បានធ្វើឱ្យការប្រកួតកាន់តែគួរឱ្យចាប់អារម្មណ៍ ព្រោះប្រធានក្រុមម្នាក់ៗត្រូវបង្ហាញថា តើពួកគេអាចដឹកនាំក្រុមបានយ៉ាងណា ទោះបីស្ថិតក្នុងពណ៌ក្រុមដែលមិនមែនជាជម្រើសដំបូងរបស់ខ្លួនក៏ដោយ។

តើការផ្លាស់ប្តូរនេះ នឹងប៉ះពាល់ដល់លទ្ធផលនៃការប្រកួតយ៉ាងណា? កុំភ្លេចតាមដាន Junior MasterChef Cambodia Season 1 នៅលើ Facebook Page ខាងក្រោម ដើម្បីទស្សនាដំណើរប្រកួត និងរឿងរ៉ាវពីក្រោយឆាករបស់ Chef តូចៗ។

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង