
ការប្រកួតខាងក្រៅ នៅហ្គ្រេនភ្នំពេញ កាន់តែពិសេស នៅពេលកម្មវិធីបានអញ្ជើញអតីត Chef តូចៗចំនួន ៤រូប គឺ វីរៈ, ម៉េងហ៊ៅ, រាជ និង រីកា ឱ្យត្រឡប់មកចូលរួមក្នុងការប្រកួតជាថ្មី។ ប៉ុន្តែការត្រឡប់មកវិញនេះ មិនមែនជាការប្រកួតដណ្ដើមពាន ឬជាការហៅត្រឡប់មកប្រកួត Call Back នោះឡើយ។
ពួកគេត្រឡប់មកក្នុងតួនាទីថ្មី គឺជា ជំនួយការរបស់ក្រុមទាំងពីរ ដើម្បីជួយ Chef តូចៗដែលនៅសល់ក្នុងការបំពេញបេសកកម្មរបស់ខ្លួន។ ជាពិសេស សម្រាប់ ម៉ីលីង ដែលទទួលបានសិទ្ធិជ្រើសរើសសមាជិកជាមុន នាងបានជ្រើសរើស រីកា និង ម៉េងហ៊ៅ មកជួយក្រុមរបស់នាង។
ការជួបជុំជាមួយមិត្តរួមការប្រកួតដែលធ្លាប់ចែករំលែកទាំងភាពរីករាយ និងសម្ពាធនៅក្នុងផ្ទះបាយ Junior MasterChef អាចជាកម្លាំងចិត្តដ៏ពិសេសមួយសម្រាប់ Chef តូចៗ។ ប៉ុន្តែពេលនេះ ពួកគេត្រូវធ្វើការជាមួយគ្នាក្នុងតួនាទីថ្មី និងមានគោលដៅតែមួយ គឺជួយក្រុមរបស់ខ្លួនឱ្យឈានទៅរកជ័យជម្នះ។
តើការមកជួយរបស់អតីត Chef តូចៗទាំង ៤រូប នឹងអាចជួយផ្លាស់ប្តូរលទ្ធផលរបស់ក្រុមណាមួយបានទេ?
តាមដាន Junior MasterChef Cambodia Season 1 នៅលើ Facebook Page ខាងក្រោម ដើម្បីកុំឱ្យខកខានរាល់ព្រឹត្តិការណ៍ដ៏គួរឱ្យរំភើប។
Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank
កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី៕
