×

ផ្សាយជូនទស្សនាឆាប់ៗនេះ “ខែលសុភមង្គល”

តើថ្ងៃស្អែកនឹងទៅជាយ៉ាងណា? យើងមិនអាចដឹងបានទេប៉ុន្តែយើងអាចរៀបចំថ្ងៃស្អែកសម្រាប់មនុស្សដែលយើងស្រឡាញ់បាន។ “ខែលសុភមង្គល” គឺជាស៊េរីរឿងខ្លីបែប Drama ដែលផលិតដោយប្រើ AI Technology ដោយ CBS ជាអ្នកផលិតសហការជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន (RGI)។

ក្នុងសប្ដាហ៍ទីមួយ សាច់រឿងនិយាយពីលោក សុភា ជាឪពុកដែលខិតខំធ្វើការដើម្បីក្តីស្រមៃរបស់កូនស្រីអាយុ ១០ ឆ្នាំ ឈ្មោះ ម៉ាលី។ ទោះបីជាជីវិតប្រចាំថ្ងៃពោរពេញដោយការលំបាកក៏ដោយ ក៏លោក សុភា នៅតែព្យាយាមរៀបចំអនាគតគ្រួសារ ដោយស្ងាត់ៗ ទិញផលិតផលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន (RGI) ដើម្បីការពារមនុស្សដែលគាត់ស្រឡាញ់។

ប៉ុន្តែ ព្រឹត្តិការណ៍ដែលមិនបានរំពឹងទុកបានកើតឡើង ហើយធ្វើឱ្យគ្រួសាររបស់គាត់ប្រឈមមុខនឹងការលំបាក។ តើក្តីស្រមៃរបស់ ម៉ាលី នឹងត្រូវបញ្ឈប់ ឬអ្វីដែលលោក សុភា បានរៀបចំទុកនឹងជួយឱ្យក្តីស្រមៃរបស់កូនស្រីបន្តទៅមុខឬយ៉ាងណា?

សូមរង់ចាំទស្សនាសាច់រឿងពេញ “ខែលសុភមង្គល” នៅលើហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ CNC, CTN, MyTV និង Royal Group Life Insurance ដែលជាស្នាដៃ AI Short Drama Series ថ្មី ដែលនាំយករឿងរ៉ាវនៃក្តីស្រឡាញ់ការទទួលខុសត្រូវ និងការរៀបចំសម្រាប់អនាគតមកបង្ហាញក្នុងរូបភាពបែបថ្មី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង