×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

៣១ភ្ញៀវ ក្លាយជាអ្នកវាយតម្លៃ! Chef តូចៗ ត្រូវបង្ហាញសមត្ថភាពលក់ម្ហូបនៅហ្គ្រេនភ្នំពេញ

ការប្រកួតនៅហ្គ្រេនភ្នំពេញ បាននាំ Chef តូចៗចូលទៅក្នុងបរិយាកាសថ្មីមួយ ដែលមិនមែនមានត្រឹមតែគណៈកម្មការនៅពីមុខនោះទេ។ លើកនេះ ពួកគេត្រូវប្រឈមមុខនឹង ភ្ញៀវចំនួន ៣១រូប ដែលនឹងក្លាយជាអ្នកវាយតម្លៃមុខម្ហូបរបស់ក្រុមទាំងពីរ តាមរយៈការប្រកួតក្នុងទម្រង់ លក់ម្ហូប។

ក្រៅពីរសជាតិ និងគុណភាពម្ហូប Chef តូចៗត្រូវបង្ហាញសមត្ថភាពធ្វើការជាក្រុម និងគ្រប់គ្រងការងារឱ្យបានល្អ ដើម្បីអាចបម្រើម្ហូបជូនភ្ញៀវបានទាន់ពេលវេលា។ ពេលនេះ សំឡេងពីភ្ញៀវ និងចំនួនម្ហូបដែលអាចលក់បាន នឹងក្លាយជាកត្តាសំខាន់ក្នុងការកំណត់ថា តើក្រុមណាអាចយកឈ្នះការប្រកួត។

ជាលទ្ធផល ក្រុមពណ៌ខៀវរបស់រីដា បានបង្ហាញសមត្ថភាពល្អជាង និងអាច លក់ម្ហូបបានច្រើនជាងក្រុមពណ៌ក្រហម។ ជ័យជម្នះនេះបានធ្វើឱ្យសមាជិកក្រុមពណ៌ខៀវទទួលបានសុវត្ថិភាព ខណៈសមាជិកក្រុមដែលចាញ់ត្រូវត្រៀមខ្លួនសម្រាប់វិញ្ញាសាបន្ទាប់ ដែលកាន់តែមានសម្ពាធ។

ពីការចម្អិនក្នុងផ្ទះបាយ រហូតដល់ការបម្រើ និងលក់ម្ហូបជូនភ្ញៀវ តើ Chef តូចៗបានរៀនអ្វីខ្លះពីការប្រកួតខាងក្រៅនេះ?

កុំភ្លេចតាមដាន Junior MasterChef Cambodia Season 1 នៅលើ Facebook Page ខាងក្រោម ដើម្បីស្វែងយល់ពីដំណើរប្រកួតបន្ទាប់។

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង