×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

បង្កងនាគ និងទឹកជ្រលក់ Garlic Butter! Chef តូចៗ ប្រឈមមុខនឹងវិញ្ញាសាអៀមខ្មៅ

បន្ទាប់ពីការប្រកួតខាងក្រៅ ដ៏ស្វិតស្វាញ ការប្រកួតបានឈានចូលទៅកាន់វិញ្ញាសា អៀមខ្មៅ ដែលធ្វើឱ្យ Chef តូចៗដែលនៅសល់ ត្រូវប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំង។ លើកនេះ គ្រឿងផ្សំគោលដែលពួកគេត្រូវយកមកច្នៃជាមុខម្ហូប គឺ បង្កងនាគ ជាមួយ Garlic Butter Sauce។

ក្នុងចំណោម Chef តូចៗដែលបានចូលរួមប្រកួត ហឫទ័យ បានបង្ហាញសមត្ថភាពលេចធ្លោជាងគេ ហើយឈរនៅលំដាប់ល្អបំផុត ខណៈ សិទ្ធិការ្យ ក៏បានធ្វើបានល្អ និងបង្ហាញថាខ្លួនអាចគ្រប់គ្រងគ្រឿងផ្សំដ៏ពិសេសនេះបានយ៉ាងល្អ។

ផ្ទុយទៅវិញ យ៉ានីន, ណាពង្ស និង ម៉ីលីង បានជួបការលំបាកជាងគេក្នុងការប្រកួត។ ប៉ុន្តែដោយសារយ៉ានីនអាចបង្ហាញសមត្ថភាពបានល្អជាងក្នុងចំណោមអ្នកដែលមានលទ្ធផលខ្សោយ នាងអាចឡើងទៅកាន់ កន្លែងសុវត្ថិភាព បាន ខណៈការប្រកួតនៅសល់រវាងបេក្ខជនដែលត្រូវប្រឈមនឹងការជម្រុះ។

តើ Chef តូចមួយណានឹងអាចរក្សាក្តីស្រមៃរបស់ខ្លួនបាន ហើយអ្នកណានឹងត្រូវបញ្ចប់ដំណើរនៅវគ្គដ៏សំខាន់នេះ?

តាមដាន Junior MasterChef Cambodia Season 1 នៅលើ Facebook Page ខាងក្រោម ដើម្បីកុំឱ្យខកខានពេលវេលាសំខាន់ៗក្នុងការប្រកួត។

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង