×

នេប៉ាល់ប្រឈមនឹងបញ្ហាខ្វះខាតគ្រែពេទ្យនិងអុកស៊ីសែនសម្រាប់អ្នកជំងឺកូវីដ១៩

កដ្ឋមណ្ឌូ៖ ក្រុមបុគ្គលិកសុខាភិបាលនៅក្នុងទីក្រុងកដ្ឋមណ្ឌូនៃប្រទេសនេប៉ាល់កំពុងព្យាយាមទប់ស្កាត់ការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងជំងឺកូវីដ១៩ ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងបញ្ហាខ្វះខាតគ្រែពេទ្យ, សម្ភារៈវេជ្ជសាស្ត្រ និងអុកស៊ីសែន។

យោងតាមទិន្នន័យរដ្ឋាភិបាល ប្រទេសនេប៉ាល់ដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌានេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ជាង៧,៣០០នាក់កាលពីថ្ងៃអាទិត្យដោយធ្វើឲ្យចំនួនសរុបឡើងដល់ជាង៤៥៥,០០០នាក់ និងមានអ្នកបាត់បង់ជីវិតសរុបជាង៥,០០០នាក់។

មន្ទីពេទ្យរដ្ឋនិងឯកជនជាច្រើននៅក្នុងទីក្រុងកដ្ឋមណ្ឌូបាននិយាយថា ពួកគេមិនអាចទទួលអ្នកជំងឺបន្ថែមទៀតបានទេដោយសារខ្វះអុកស៊ីសែន។ សាច់ញាតិរបស់អ្នកជំងឺត្រូវបានគេឃើញនៅខាងក្រៅរោងចក្រដើម្បីរង់ចាំបញ្ចូលអុកស៊ីសែនក្នុងធុង។

គ្រែពេទ្យគឺពេញទាំងអស់ ហើយអ្នកជំងឺបានទទួលការព្យាបាល ឬរង់ចាំព្យាបាលដោយដេកនៅលើឥដ្ឋនិងខាងក្រៅអគារមន្ទីរពេទ្យ។

អ្នកធ្វើការនៅកន្លែងបូជាសពត្រូវបានបង្ខំឲ្យបូជាសពអ្នកជំងឺកូវីដ១៩នៅទីវាលនៅមាត់ច្រាំងទន្លេមួយកន្លែងក្បែរប្រាសាទ ផាស៊ូផាទីណាត់ (Pashupatinath) ដែលជាទីសក្ការៈបូជាដ៏ធំបំផុតនៅក្នុងទីក្រុងកដ្ឋមណ្ឌូដោយសារតែចំនួនអ្នកស្លាប់បានកើនឡើងកាលពីពេលថ្មីៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង