×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

សិង្ហបុរីនឹងបិទសាលារៀនចាប់ពីថ្ងៃពុធដោយសារការឆ្លងជំងឺកូវីដ១៩កើនឡើង

អាជ្ញាធរសិង្ហបុរីបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសសិង្ហបុរីនឹងបិទសាលារៀនភាគច្រើនចាប់ពីថ្ងៃពុធបន្ទាប់ពីទីក្រុងនេះបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានខែមកនេះ។

សាលាបឋមសិក្សា, អនុវិទ្យាល័យ និងសាកលវិទ្យាល័យទាំងអស់នឹងត្រូវប្តូរទៅសិក្សាតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃពុធរហូតដល់ថ្ងៃទី២៨ ខែឧសភា។

រដ្ឋមន្ត្រីក្រសួងអប់រំលោក ចាន់ ជុនស៊ីង (Chan Chun Sing) បាននិយាយថា «វីរុសកូវីដ១៩បំប្លែងខ្លួនមួយចំនួនគឺឆ្លងរាលដាលលឿនជាងមុន ហើយពួកវាហាក់ដូចជាបានវាយប្រហារទៅលើក្មេងតូចៗ។»

កាលពីថ្ងៃអាទិត្យប្រទេសសិង្ហបុរីបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ចំនួន៣៨នាក់ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាលខែកញ្ញាមក ហើយក្នុងនោះមាន១៨នាក់គឺជាករណីឆ្លងដែលមិនដឹងប្រភព។

បើទោះបីជាចំនួនអ្នកឆ្លងប្រចាំថ្ងៃនៅក្នុងប្រទេសសិង្ហបុរីនៅទាបជាងនៅក្នុងប្រទេសជិតខាងរបស់គេយ៉ាងណាក៏ដោយ ប៉ុន្តែការឆ្លងបានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ចាប់ពីថ្ងៃអាទិត្យមក រដ្ឋាភិបាលសិង្ហបុរីបានអនុវត្តការរឹតត្បិតដែលមានលក្ខណៈតឹងរ៉ឹងបំផុតចំពោះការជួបជុំនិងសកម្មភាពសាធារណៈចាប់តាំងពីការបិទខ្ទប់កាលពីឆ្នាំមុនមក។

មកទល់ពេលនេះប្រទេសសិង្ហបុរីមានអ្នកឆ្លងជំងឺកូវីដ១៩សរុបជាង៦១,០០០នាក់ដែលភាគច្រើនគឺផ្ទុះឡើងនៅអន្តេវាសិកដ្ឋានសម្រាប់ពលករបរទេសកាលពីឆ្នាំមុន និងមានអ្នកបាត់បង់ជីវិតសរុបចំនួន៣១នាក់។

ជាង១ភាគ៥នៃពលរដ្ឋសិង្ហបុរីបានចាក់វ៉ាក់សាំងទាំងពីរលើករួចរាល់ដែលជាវ៉ាក់សាំងរបស់ក្រុមហ៊ុន ហ្វាយហ្ស័ (Pfizer) និងក្រុមហ៊ុន ម៉ូដឺណា (Moderna) ។ រដ្ឋាភិបាលក៏កំពុងសិក្សាលើផែនការដើម្បីចាក់វ៉ាក់សាំងដល់កុមារអាយុក្រោម១៦ឆ្នាំផងដែរនៅពេលដែលមានការអនុម័តពីនិយតករសុខាភិបាល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង