ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៣៦០នាក់ ខណៈអ្នកជំងឺ ៨៨៦ នាក់ជាសះស្បើយ និងស្លាប់ ៤ នាក់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២២.៥៤៤ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១៣.០០៦ នាក់ និងស្លាប់សរុបចំនួន ១៥៤ នាក់៕