×

អ្នកជំងឺកូវីដ១៩ បានទៅ​ចាក់វ៉ាក់សាំង​នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង, អ្នកបាន​ទៅទីតាំងនេះ សូមតាមដាន​សុខភាព

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់អ្នកធ្លាប់ទៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកងសូមតាមដានសុខភាព និងដាក់ខ្លួននៅដាច់ដោយឡែក។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីអនុគណៈកម្មការនេះ បានរកឃើញថា អ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាកសាំង(ដូសទី២) នៅទីតាំងខាងលើនេះ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ៧ ដល់ម៉ោង ៩៖៣០នាទីព្រឹក។

អនុគណៈកម្មការនេះ បានអំពាវនាវអ្នកពាក់ព័ន្ធ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

អនុគណកម្មការ ក៏បានរំលឹកប្រជាពលរដ្ឋថា ប្រសិនបើអ្នកបានពាក់ម៉ាស់ រក្សារគម្លាត និងឧស្សាហ៍លាងដៃ ពេលទៅចាក់វ៉ាក់សាំង អ្នកនឹងមានអារម្មណ៍ល្អ ជាងអ្នកដែលមិនបានអនុវត្តវិធាននេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង