×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ជិះកង់ល្អ តែអាច​ជា​មូលហេតុ​បណ្ដាល​ឱ្យ​យើង​ឈឺចង្កេះ​ទេ?

ពេលជិះកង់ យើងប្រើកម្លាំងជើងខ្លាំង ព្រោះត្រូវធាក់កង់ដើម្បីឱ្យវាទៅមុខ ហើយដោយសារតែប្រើជើងខ្លាំងគ្នាយើងខ្លះគិតថា របួសភាគច្រើនបណ្ដាលមកពីការជិះកង់កើតឡើងលើជើងដូចជា កំភួនជើង ឬជង្គង់ជាដើម។ ប៉ុន្តែ ការសិក្សាបង្ហាញថា របួសលើរាងកាយពេលជិះកង់គួរឱ្យធុញនោះមិនមែនឈឺជង្គង់អីទេ តែជាបញ្ហាឈឺចង្កេះដោយសារជិះកង់វិញ។

ក្រុមអ្នកវិទ្យាសាស្ត្រន័រវែសបានសិក្សាលើអ្នកជិះកង់អាជីពចំនួន ១១៦នាក់ ដើម្បីពិនិត្យមើលលើផ្នែករាងកាយណាដែលរងរបួសខ្លាំងជាងគេដោយសារការជិះកង់។ ការសិក្សាបានបង្ហាញឱ្យឃើញថា៖

• ៤៥% នៃរបួសដោយសារការជិះកង់គឺបញ្ហាឈឺចង្កេះ
• ២៣% នៃរបួសដោយសារការជិះកង់គឺបញ្ហាឈឺជង្គង់
• ៤១% នៃ អ្នកជិះកង់ទាំងអស់បានស្វែងរកការព្យាបាលដោយសារឈឺចង្កេះ ឈឺខ្នង។
មូលហេតុទូទៅបំផុតនៃការឈឺចង្កេះចំពោះគ្នាយើងចូលចិត្តជិះកង់ គឺអាចដោយសារមានឥរិយាបថមិនល្អ (ឱនជិះកង់) បណ្ដាលឱ្យស្ពឹកខ្នង ឬចង្កេះ។ មួយវិញទៀតនោះ ការឈឺចង្កេះដោយសារជិះកង់អាចបង្កឡើងដោយសារសរសៃពួរសាច់ដុំទទួលរងការប៉ះទង្គិច ឬដោយសារប្រឹងធាក់កង់ខ្លាំងពេក។ បញ្ហាឈឺចង្កេះដោយសារជិះកង់ក៏អាចបណ្ដាលមកពីយើងធាក់កង់ខុសបច្ចេកទេសផងដែរ។

ក្បួនដោះស្រាយបញ្ហាឈឺចង្កេះដោយសារជិះកង់
១. កែតម្រូវកង់ឱ្យសមស្របទៅតាមរាងកាយរបស់យើង បើអាចគួរមានជំនួយពីអ្នកជំនាញក្នុងការជ្រើសរើសកង់ស័ក្ដិសមនឹងយើង។
២. ជ្រើសរើសប្រភេទកង់ត្រឹមត្រូវទៅតាមការជិះកង់ដូចជា កង់ជិះលេងធម្មតា កង់ជិះឡើងភ្នំ កង់កីឡា។ល។
៣. ក្នុងករណីយើងឈឺចង្កេះដោយសារជិះកង់ អាចយកទឹកកកមកស្អំកន្លែងឈឺចាប់ និងសម្រាកមួយរយៈសិន រហូតអាការៈប្រសើរឡើង។
៤. បើយើងឈឺចង្កេះដោយសារជិះកង់ខ្លាំង អាចលេបថ្នាំបំបាត់ការឈឺចាប់ដោយគ្មានវេជ្ជបញ្ជាបាន តែត្រូវប្រាកដថា ប្រើសមស្របទៅតាមកម្រិតរបស់ថ្នាំ
៥. លើសពីនេះ យើងអាចដោះស្រាយជាមួយក្បាច់ហាត់ប្រាណដូចខាងក្រោមក៏បាន៖
ក្បាច់ផ្អឹបជង្គង់ នឹងដើមទ្រូង៖
ការផ្អឹបជង្គង់នឹងដើមទ្រូង ជួយបន្ធូរភាពតានតឹងសាច់ដុំចង្កេះរបស់យើង។ ជំហានដែលយើងគួរអនុវត្តតាមមានដូចជា៖
ជំហានទី១៖ គេងឱ្យរាបស្មើនឹងឥដ្ឋ
ជំហានទី២៖ ទាញជង្គង់ទាំងសងខាងឡើងមកផ្អឹបនឹងដើមទ្រូង
ជំហានទី៣៖ យកដៃឱបជង្គង់ រួចសង្កត់ថ្នមៗផ្អឹបជង្គង់នឹងដើមទ្រូង
ជំហានទី៤៖ រក្សាលំនឹងនេះឱ្យបាន១៥វិនាទី សឹមលែងមកដាក់ជើងត្រង់ស្មើ រួចធ្វើក្បាច់នេះ២-៣ដងទៀត។
ក្បាច់កូនក្មេង
ក្បាច់កូនក្មេងក៏ជាក្បាច់យូហ្កាដ៏ពេញនិយមមួយទៀត ជួយបន្ធូរភាពតានតឹងសាច់ដុំចង្កេះរបស់យើងដូចគ្នា។ យើងគួរអនុវត្តតាមជំហាននីមួយៗ ដូចជា៖
ជំហានទី១៖ លត់ជង្គង់ចុះដោយដាក់ជង្គង់ឆ្ងាយពីគ្នា (ធំជាងទំហំត្រគាកបន្តិច) ប្រអប់ជើងស្របគ្នា និងបាត់ដៃរាបស្មើលើឥដ្ឋ។
ជំហានទី២៖ អង្គុយចុះថ្នមៗ ដោយឈោងដៃទៅមុខ ដាក់ថ្ងាសឱ្យរាបស្មើនឹងឥដ្ឋ
ជំហានទី៣៖ ព្យាយាមទាញសរសៃសសូង ពត់ខ្លួនឱ្យអស់
ជំហានទី៤៖ រក្សាលំនឹងនេះ២០វិនាទី រួចត្រឡប់ទៅលំនឹងដើមវិញ ហើយធ្វើវា២-៣ទៀត៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង