×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

ម៉ាក់ៗ ធ្វើការ​ពាក់ព័ន្ធ​ជាមួយ​របស់​ទាំងនេះ កូនកើត​មក​ប្រឈមខ្ពស់​នឹង​អូទីស្សឹម

ទាំងគូស្នេហ៍ថ្មីថ្មោង ដែលបម្រុងក្លាយប៉ាម៉ាក់ និងប៉ាម៉ាក់កំពុងមានកូនតូចៗ ភាគច្រើន ពិតជាបារម្ភណាស់ចំពោះជំងឺអូទីស្សឹម ព្រោះជំងឺនេះ កំពុងកើតមានលើក្មេងៗជាច្រើន ហើយមូលហេតុបង្កពិតប្រាកដ ពុំទាន់ដឹងច្បាស់នៅឡើយទេ។

ពាក់ព័ន្ធនឹងជំងឺនេះ ការសិក្សាចុងក្រោយ រកឃើញថា ស្រ្តី ដែលបម្រើការងារពាក់ព័ន្ធជាមួយសារធាតុរំលាយ ប្រឈមខ្ពស់នឹងការមានកូនកើតអូទីស្សឹម។ អ្នកស្រាវជ្រាវ បានពិនិត្យមើលលើទិន្នន័យម៉ាក់ៗ ៧៥០នាក់ និងប៉ាៗ ៨៩១នាក់ ដែលធ្វើការពាក់ព័ន្ធនឹងភ្នាក់ងារសារធាតុរំលាយ ១៦មុខ មុន និងអំឡុងពេលពពោះ។
ភា្នក់ងារសាធាតុរំលាយទាំងនោះ មានដូចជា ឱសថ ជាតិលោហៈ ថ្នាំសម្លាប់សត្វល្អិត ថ្នាំស្ពឹក បា្លស្ទិក វិទ្យុសកម្ម ថ្នាំសម្អាត កៅស៊ូ Asphalt និងសារធាតុគីមីមួយចំនួនទៀត។

លទ្ធផល រកឃើញថា ម៉ាក់ៗ ដែលរងផលប៉ះពាល់ដោយភ្នាក់ងារសារធាតុរំលាយណាមួយ ប្រឈម ៥០% នឹងការមានកូនកើតអូទីស្សឹម បើធៀបនឹងម៉ាក់ៗ មិនប៉ះពាល់នឹងសារធាតុទាំងនេះ។ ការប៉ះពាល់នឹងសារធាតុទាំងនេះ កាន់តែខ្លាំង ការប្រឈមនឹងអូទីស្សឹម អាចកើនដល់ ៨៥%។

លោក Erin McCanlies អ្នកស្រាវជ្រាវនៅវិទ្យាស្ថានជាតិសុវត្ថិភាព និងសុខភាពការងារ នៅរដ្ឋ Virginia របស់អាមេរិក និងជាអ្នកដឹកនាំការសិក្សា ណែនាំថា “ប្រសិនបើអ្នកពពោះ ឬមានគម្រោងពពោះ គួរជជែកជាមួយថៅកែរបស់អ្នក ដើម្បីស្វែងរកថាតើមានភ្នាក់ងារសារធាតុរំលាយអ្វីខ្លះនៅកន្លែងការងារ“។ លោកបន្ដថា ភ្នាក់ងារសារធាតុរំលាយ ប៉ះពាល់ដល់សុខភាព និងគភ៌។

អ្នកស្រាវជ្រាវ បញ្ជាក់ថា ដោយសារទារកកំពុងវិវត្តនៅក្នុងរាងកាយរបស់ម៉ាក់ៗ ដូច្នេះភ្នាក់ងារសារធាតុរំលាយ អាចបង្កផលប៉ះពាល់ដោយផ្ទាល់ទៅទារកនៅក្នុងសុក ប្រសិនបើម៉ាក់ ធ្វើការជាមួយសារធាតុទាំងនេះ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង