×

រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៦នាក់ នៅផ្សារអូឬស្សី សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមជូនដំណឹង នៅព្រឹកថ្ងៃទី២៩ សីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានចុះយកសំណាកអាជីវករនៅផ្សារអូរឫស្សី សង្កាត់អូរឬស្សី២ និងផ្សារបឹងព្រលឹត សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា មូលហេតុនៅថ្ងៃទី២១ សីហា ឆ្នាំ២០២១ អ្នកជំងឺ បានចូលក្នុងផ្សារ ដើម្បីទិញនំពងទា និងបន្លែ សម្រាប់សែន។

សម្រាប់លទ្ធផលតេស្តរហ័សលើកទី១ រកឃើញវិជ្ជមានកូវីដ ០៦នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៣៣៣នាក់ “ក្នុងនោះមានអាជីវករលក់បន្លែ និង ជាងអ៊ុតសក់” ក្រុមគ្រូពេទ្យនៅតែបន្តរង់ចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី “Delta”។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាង សូមសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១៕

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩

  • #អត្ថបទទាក់ទង
  • #featured

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង