ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានចុះយកសំណាករបស់ប្រជាពលរដ្ឋដែលរស់នៅភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លទ្ធផលតេស្ត ក្នុងចំណោមអ្នកធ្វើតេស្ត ១.៥៨២នាក់ រកឃើញវិជ្ជមានកូវីដ ១២នាក់។ សម្រាប់អ្នកវិជ្ជមានកូវីដខាងលើ ត្រូវបន្តរង់ចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី “Delta” បន្តទៀត។
អនុគណៈកម្មាការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើសូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ
សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕
ប្រភព៖ អនុគណៈកម្មាការស្រាវជ្រាវជំងឺកូវីដ១៩