×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ចុះច្រើនជាងមុន! តម្លៃប្រេងសាំងធម្មតា ធ្លាក់ចុះ១០០រៀល ក្នុង១លីត្រ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនៃកម្ពុជា នៅថ្ងៃទី១ ខែកញ្ញានេះ បានជូនដំណឹងស្តីពីថ្លៃលក់រាយ សម្រាប់ប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេសកម្ពុជា ក្នុងនោះ តម្លៃប្រេងសាំងធម្មតា ធ្លាក់ចុះ១០០រៀល និងប្រេងម៉ាសូត ធ្លាក់ចុះ ៥០រៀល ក្នុងមួយលីត្រ។

យោងតាមសេចក្តីជូនដំណឹង ចាប់ពីថ្ងៃទី១ ដល់ទី១៥ ខែកញ្ញា គឺតម្លៃប្រេងសាំងធម្មតា នឹងត្រូវលក់តម្លៃ ៣៩០០រៀលក្នុងមួយលីត្រ ធ្លាក់ចុះ ១០០រៀល បើធៀបកាលពីចុងខែសីហា ខណៈតម្លៃប្រេងម៉ាស៊ូត គឺត្រូវលក់តម្លៃ ៣៥០០រៀល ធ្លាក់ចុះ ៥០រៀល បើធៀបកាលពីចុងខែសីហាកន្លងទៅ។

សូមជម្រាបថា កាលពីពាក់កណ្ដាលខែសីហា តម្លៃសាំង និងម៉ាស៊ូត បានចុះ ៥០ រៀលដូចគ្នា បើធៀបនឹងដើមខែ។

ក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ផងដែរថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិមកគណនាតាមប្រកាសដូចមានក្នុងឯកសារយោងតែប៉ុណ្ណោះ៕

  • #អត្ថបទទាក់ទង
  • #featured

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង