×

ព្រះអើយ! មិននឹកស្មានថា Andy Lau និងតួជំនួសលោកមានមុខស្រដៀងគ្នាខ្លាំងថ្នាក់នេះសោះ

ហុងកុង៖ Du Yiheng គឺជាតួជំនួសរបស់តារាសម្តែងវ័យ ៥៩ឆ្នាំ Andy Lau រយៈពេល ១០ឆ្នាំដែលលោកតែងសម្តែងជំនួស Andy ក្នុងឈុតឆាកគ្រោះថ្នាក់ ដូចជាឈុតធ្លាក់ពីលើខ្នងសេះជាដើម។ យ៉ាងណាមិញ តារាប្រុសវ័យ ៤២ឆ្នាំ Du Yiheng បានឱ្យដឹងថា លោកមិនចង់ដើរតួជំនួសបែបនេះរហូតទេ ប៉ុន្តែទោះបីជាលោកព្យាយាមទទួលសម្តែងក្នុងភាពយន្តខ្នាតតូចក៏ដោយ ក៏អ្នកដឹកនាំរឿងហាក់មិនផ្តល់ឱកាសឱ្យលោកដែរ។

រហូតមកដល់ឆ្នាំ ២០១០ អ្នកដឹកនាំរឿង Jiang Wen បានផ្តល់ឱកាសឱ្យលោកសម្តែងក្នុងរឿង Let The Bullets Fly ដែលចាប់ពីពេលនោះមក លោកក៏ទទួលបានការចាប់អារម្មណ៍ និងមានភាពយន្តជាបន្តបន្ទាប់សម្តែង។ លោកធ្លាប់ទទួលបានពានរង្វាន់ជាតារាសម្តែងឆ្នើមក្នុងពិធីប្រគល់ពានរង្វាន់ភាពយន្តអាស៊ី ក៏ដូចជាពានរង្វាន់មហោស្រពភាពយន្តចិននៅទីក្រុង Vancouver ផងដែរ។

គួរបញ្ជាក់ដែរថា Du Yiheng បានចាប់អាជីពសិល្បៈដំបូងបំផុតជាអ្នកចម្រៀង និងអ្នករាំក្រោយឆាក បន្ទាប់មកលោកព្យាយាមអភិវឌ្ឍន៍ខ្លួនបានក្លាយជាតារាសម្តែង ដែលមានទស្សនិកជនចាប់អារម្មណ៍ច្រើន ហើយរឿងដែលលោកទទួលបានការកោតសរសើរមិនដាច់ពីមាត់នោះគឺក្នុងភាពយន្ត I Hope You Are Well ដែលលោកសម្តែងជាតួអង្គឪពុកម្នាក់មានបញ្ហានឹងចិញ្ចឹមកូនស្រីដែលមានតែ ២នាក់ឪពុកកូន៕

  • #អត្ថបទទាក់ទង
  • #featured

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង