×

មានត្រឹមរូបថត ៣សន្លឹកមែន តែកុំមើល Followers របស់តារាហូលីវូដ Angelina Jolie មានដល់ទៅ ១០លាននាក់ឯណោះ

អាមេរិក៖ ពិតជាកំពូលតារាហូលីវូដដែលមានមនុស្សស្រលាញ់គាំទ្រច្រើនពិតមែនដែល Angelina Jolie មាន followers របស់ដល់ ១០លាននាក់ឯណោះនៅលើគណនី Instagram។ បើក្រលេកមើលពីការចែករំលែកនៅលើ Instagram របស់តារាស្រីនេះដែរគឺមានតែ ៣ រូបប៉ុណ្ណោះ ដែលរូបទី១ ជារូបសំបុត្រសរសេរដោយក្មេងស្រីអាហ្វហ្គានីស្ថាន រូបទី២ជារូបនៃការភៀសខ្លួន និងរូបទី៣គឺជាវីដេអូនៃក្មេងស្រីអាហ្វហ្គានីស្ថានដែលនាងបានថតឱ្យ BBC។

តារាស្រីរូបនេះ សកម្មបំផុតលើបញ្ហាទាក់ទងនឹងពលរដ្ឋអាហ្វហ្គានីស្ថាន និងតែងលើករឿងនេះមកនិយាយដោយផ្តោតលើក្មេងស្រីអាហ្វហ្គានីស្ថានដែលនាងយល់ថា ពួកគេគួរទទួលបានការរស់នៅប្រសើរជាងនេះ៕

  • #អត្ថបទទាក់ទង
  • #featured

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង