×

រកឃើញបុគ្គលិកហាង “ហាយសូ សាឡន” មានវិជ្ជមានកូវីដ១៩ បំប្លែងថ្មី “Delta” ៥នាក់ នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក

ភ្នំពេញ៖ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវី-១៩ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ បំប្លែងថ្មី “Delta” ចំនួន៥នាក់ លើបុគ្គលិកក្នុងហាងសំអាង “ហាយសូ​ សាឡន” ស្ថិតនៅផ្ទះលេខ​ អេ១៨​ ផ្លូវ​២៥៧​ ភូមិ​ ០៧​ សង្កាត់ទឹកល្អក់៣​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវី-១៩

  • #អត្ថបទទាក់ទង
  • #featured

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង