×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

វិទ្យាល័យចំនួន២ ក្នុងក្រុងស្ទឹងត្រែង គ្រោងបើកឱ្យចូលរៀននៅថ្ងៃស្អែក

ខេត្តស្ទឹងត្រែង៖​ លោកគ្រូបង្រៀន បានឱ្យដឹងថា​ វិទ្យាល័យគ្រោងនឹងបើកបង្រៀនវិញនៅថ្ងៃចន្ទ​ ទី៦​ ខែកញ្ញា​ ឆ្នាំ២០២១ស្អែកនេះ​។

សាលាដែលបើកបង្រៀននៅថ្ងៃស្អែកនេះ​ គឺវិទ្យាល័យព្រះរាជបូជនីយកិច្ច​ និងហ៊ុន​ សែន​ ស្រែពោធិ៍​ ដែលសាលាទាំង២ខាងលើ មានទីតាំងស្ថិតក្នុងក្រុងស្ទឹងត្រែង។ ការបើកសាលា​ គឺសម្រាប់សិស្សថ្នាក់ទី៩​ និងថ្នាក់ទី១២​ ក្នុងករណីចាំបាច់ដើម្បីឱ្យពួកគេបានចូលរៀនត្រៀមប្រឡងនៅពេលខាងមុខនេះ។

រដ្ឋបាលក្រុងស្ទឹងត្រែង បានបញ្ជាក់ថា​ ទីតាំងវិទ្យាល័យព្រះរាជបូជនីយកិច្ច​ និងវិទ្យាល័យហ៊ុន​ សែន​ ស្រែពោធិ៍​ អាចបើកឱ្យដំណើរការសិក្សាបាន​ នៅឆ្ងាយពីតំបន់អ្នកកើតវីរុសកូវីដ១៩​ ដែលវាមិនអាចនិងប៉ះពាល់មកដល់សាលារៀនទាំងពីរនោះទេ។

លោកបន្តថា​ ចំពោះសាលាបឋមសិក្សា​ រដ្ឋបាលក្រុងកំពុងតែពិភាក្សា​ ព្រោះសាលាបឋមសិក្សាខ្លះនៅជាប់ពាក់ព័ន្ធតំបន់ផ្ទុះវីរុសកូវីដ​១៩៕

អត្ថបទ​៖​ ម៉ាក​មេត្តា

  • #អត្ថបទទាក់ទង
  • #featured

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង