×

ពេល​ពពោះ​ចេះតែ​ថប់ដង្ហើម​មែនទេ នេះ​វិធីបំបាត់!

ពេលពពោះ កាលណាកូនកាន់តែធំ ចេះរើ ឬធាក់ ពោះម៉ាក់ៗកាន់តែធ្ងន់ ពិបាកទាំងដេក ដើរ ឈរអង្គុយ ពិសេសជួបបញ្ហាថប់ដង្ហើមញឹកញាប់។ បើជួបអាការៈថប់ដង្ហើម ម៉ាក់ៗត្រូវធ្វើដូចម្តេច?

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានរៀបរាប់ថា ម៉ាក់ៗដែលធាត់ៗតែងជួបបញ្ហាពិបាកដកដង្ហើម និងពិបាកគេង នៅត្រីមាសទី៣ កៀកពេលសម្រាលកូន ព្រោះកូនកាន់តែធំ រើ និងធាក់ញឹកញាប់។ ម្យ៉ាងវិញទៀតការកើនឡើងនូវអ័រម៉ូនអឺស្ត្រូសែន អំឡុងពពោះ ធ្វើឱ្យហើមភ្នាសច្រមុះ បណ្តាលឱ្យកើនបរិមាណឈាម រីកសរសៃឈាមក្នុងភ្នាសច្រមុះ ពិបាកក្នុងការដកដង្ហើមដែរ។

លោកវេជ្ជបណ្ឌិតថា អាការថប់ដង្ហើមធ្វើឱ្យម៉ាក់ៗគេងមិនលក់ កាលណាគេងមិនគ្រប់គ្រាន់ ធ្វើឱ្យម៉ាក់ៗអស់កម្លាំង ប៉ះពាល់សុខភាពទាំងម្តាយទាំងកូនក្នុងពោះ។ ដើម្បីកាត់បន្ថយអាការថប់ដង្ហើម លោកវេជ្ជបណ្ឌិតណែនាំឱ្យស្រីៗធ្វើតាមចំណុចមួយចំនួនខាងក្រោម៖

– ញ៉ាំតិចៗតែច្រើនដង
– គេងផ្អៀងទៅខាងឆ្វេង
– ញ៉ាំទឹកឱ្យបានច្រើន
– ញ៉ាំតែខ្ញី
– គេងដាក់ក្បាលឱ្យខ្ពស់៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង