×

កន្លងទៅ​អស់រាប់ឆ្នាំ តែ​គណៈកម្មការ​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក MasterChef Khmer ជេស៊ីកា គ្មាន​ប្រែប្រួល​អី​បន្តិច

កម្សាន្ត៖ អ្នកដែលបានទស្សនាកម្មវិធី MasterChef Khmer ប្រាកដជាបានស្គាល់គណៈកម្មការដ៏ស្រស់ស្អាត ជេស៊ីកា ហើយដែលគាត់បានបង្ហាញវត្តមាន ជាគណៈកម្មការរបស់កម្មវិធីលំដាប់ពិភពលោក MasterChef Khmer ក្នុងរដូវកាលទី១ និងទី២ កន្លងមក។

ក្រឡេកមើលពីសម្រស់របស់គណៈកម្មការរូបស្រស់នេះវិញ ជេស៊ីកា កំពុងធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរមិនដាច់ពីមាត់នូវសម្រស់ក្មេងជាងវ័យ និងរាងតូចច្រឡឹងមិនប្រែប្រួលទៅណា បើទោះជាពេលវេលាបានកន្លងទៅអស់រយៈពេលជាយូរឆ្នាំក៏ដោយ។

ក្រៅពីទំនេរពីការងារ ជារឿយៗ ជេស៊ីកា តែងចែករំលែករូបភាពហាត់ប្រាណ និងធ្វើដំណើរកម្សាន្តជាដើមនៅលើគណនីបណ្តាញសង្គម Instagram ដើម្បីចែករំលែកជីវិតពោរពេញដោយភាពរីករាយលើទឹកដីសហរដ្ឋអាមេរិក។ ចង់ដឹងថា គណៈកម្មការស្រីតែមួយក្នុងកម្មវិធី MasterChef Khmer ស្រស់ស្អាតដល់កម្រិតណា តោះទៅទស្សនារូបថតទាំងអស់គ្នា៕

  • #អត្ថបទទាក់ទង
  • #featured

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង