×

កម្ពុជា បន្តរកឃើញករណីកូវីដ១៩ប្រភេទ Delta ចំនួន ៤០៨ករណីបន្ថែមទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានថា កាលពីថ្ងៃទី៨ និងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា បន្តរកឃើញករណីអ្នកជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី Delta ចំនួន ៤០៨ ករណីបន្ថែមទៀត។

លទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ រហូតដល់ថ្ងៃទី៩ ខែកញ្ញានេះ បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ Delta នៅកម្ពុជា មានសរុបចំនួន ៣៧៣១ នាក់ (ស្ត្រី ១៩០៤នាក់) ហើយបានប៉ះពាល់ដល់២៤រាជធានី ខេត្ត លើកលែងតែខេត្ត១ប៉ុណ្ណោះ គឺខេត្តកែប នៅមិនទាន់រកឃើញករណី Delta នៅឡើយ។

លទ្ធផលបង្ហាញថា វីរុស Delta បាននិងកំពុងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍របស់យើង ជាពិសេស រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ស្ទឹងត្រែង កណ្ដាល ព្រះវិហារ ត្បូងឃ្មុំ បាត់ដំបង កំពង់ធំ កំពង់ចាម ស្វាយរៀង មណ្ឌលគិរី ព្រះសីហនុ ពោធិ៍សាត់ និងបណ្ដាខេត្តមួយចំនួនទៀត៕

  • #អត្ថបទទាក់ទង
  • #featured

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង