×

បទចម្រៀងថ្មីរបស់ កញ្ញា Lisa ភ្ជាប់ជាមួយរូបប្រាសាទរបស់ថៃប្រទេសកំណើតខ្លួន ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងលើបណ្តាញសង្គម

កម្សាន្ត៖ ថ្មីៗនេះ! ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក ទៅនឹងបទចម្រៀងថ្មីដែលទើបតែនឹងចេញនៅក្នុងថ្ងៃនេះគឺបទ “LALISA” របស់កញ្ញា LISA នៅក្នុងបទចម្រៀងនោះក៏បានឆ្លុះបញ្ចាំងនៅប្រាសាទរបស់ថៃ ដែលជាប្រទេសកំណើតរបស់ខ្លួន ក៏បានធ្វើឱ្យមានការបញ្ចេញមតិខុសគ្នាៗចំពោះបទចម្រៀងមួយនេះ។

អ្វីជាងនេះទៅ កញ្ញា LISA បានថតបទចម្រៀងមួយនេះ ដើម្បីលើកកម្ពស់ឱ្យពិភពលោកបានស្គាល់នៅប្រាសាទរបស់ខ្លួន នេះជាអ្វីដែលកញ្ញាបានធ្វើឱ្យប្រជាជនថៃនាំគ្នាគាំទ្រទៅលើកញ្ញាកាន់តែខ្លាំងជាងនេះទៅទៀត រហូតមានអ្នកចូលទស្សនាបទនេះ ៣០លាននាក់។

ទស្សនិកជនជាច្រើនក៏មានការយល់ច្រឡំទៅនឹងប្រាសាទរបស់កម្ពុជា គឺប្រាសាទព្រះវិហារ តែនេះជាប្រាសាទមួយនៅទីរួមខេត្តបុរីរាំ ក្នុងទឹកដីប្រទេសថៃ ហើយក៏មានចូលរួមចែករំលែកពីសំណាក់តារាសម្តែងខ្មែរផងដែរ ដើម្បីឱ្យកូនខ្មែរយើងគ្នា ជួយផ្សព្វវផ្សាយពីសម្បតិ្តដូនតាខ្មែរដែលបានបន្សល់ទុកឱ្យ៕

(ទស្សនាបទចម្រៀង)

  • #អត្ថបទទាក់ទង
  • #featured

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង