×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

លោក ហ៊ុយ យ៉ាឡេង ធ្វើកម្មវិធីប្រារព្ធរំលឹកដល់គុណលោកគ្រូអ្នកគ្រូ នៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ចំនួន ៣៧នាក់

ភ្នំពេញ៖ កាលពីម្សិលមិញនេះ ផលិតករលោក ហ៊ុយ យ៉ាឡេង បានធ្វើនៅកម្មវិធីមួយដែលមានមិត្តសិល្បករ ចូលរួមផងដែរ នោះគឺកម្មវិធីរំលឹកដល់គុណគ្រូ ដែលគេនិយមថា ជាការសងគុណចំពោះអ្នកមានគុណ ដែលបានផ្តល់ចំណេះដឹង មើលថែបីបាច់យើងឱ្យមានអ្វីៗគ្រប់យ៉ាង រហូតមកដល់ពេលបច្ចុប្បន្ននេះ។

ក្នុងកម្មវិធី រំលឹកដល់គុណគ្រូ ឬសងគុណដល់លោកអ្នកគ្រូ ក៏មានលោកគ្រូអ្នកគ្រូ ចំនួន ៣៧នាក់ ផ្នែកសិល្បនាដត្តកម្ម សម្តែងយីកេ នៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ រៀបចំដោយលោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករដឹកនាំរឿងដ៏ល្បី ហើយក៏ជាកូនសិស្សរបស់ព្រឹទ្ធាចារ្យ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូផងដែរ។

ក្នុងនោះលោក ហ៊ុយ យ៉ាឡេង បានពាំនាំមកនៅសំភារៈមួយចំនួនមកជូននៅក្នុងកម្មវិធី “រំលឹកគុណគ្រូ ឬសងគុណគ្រូ” មានដូចជា អង្កតផ្កាម្លិះក្រហម ទឹកដោះគោ និងសម្ភារឱសថថ្នាំពេទ្យមួយចំនួន ជូនដល់លោកគ្រូ អ្នកគ្រូ ដែលកំពុងតែជួបបញ្ហាខ្វះខាត ដោយសារតែការរាលដាលនៃជំងឺកូវីង១៩៕

អត្ថបទ៖ ឡុង រតនា

  • #អត្ថបទទាក់ទង
  • #featured

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង