×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សូមប្រុងប្រយ័ត្ន! ខេត្តកំពង់ឆ្នាំង បន្តរកឃើញអ្នកវិជ្ជមាន ៤៨នាក់ ក្នុងនោះ Delta ១៧នាក់

កំពង់ឆ្នាំង៖ អត្រាឆ្លងកូវីដ១៩ ក្នុងខេត្តកំពង់ឆ្នាំង នៅមិនទាន់ធូរស្រាលនៅឡើយទេ ដោយបានរកឃើញមនុស្សចំនួន ៤៨នាក់ទៀតឆ្លងកូវីដ១៩ ក្នុងនោះប្រភេទបំប្លែងថ្មី Delta ចំនួន ១៧នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា អ្នកវិជ្ជមានកូវីដ១៩ ដែលទើបនឹងរកឃើញថ្មីទាំង ៤៨នាក់នេះ ជាអ្នកបើកឡានដឹកដី អាជីវករ កម្មករ កសិករ ពលករ បុគ្គលិកអានកូគ្រូបង្រៀន សិស្ស និងមន្ត្រីនគរបាល។

រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ១៩ ខាងលើក្នុងរយះពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលនៅជិតបំផុត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣.០២៨នាក់ ប្រភេទ Delta ចំនួន ៤២នាក់ អ្នកជំងឺជាសះស្បើយសរុបចំនួន ២.៦៤០នាក់ ស្លាប់ចំនួន ៩២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២៩៦នាក់៕

  • #អត្ថបទទាក់ទង
  • #featured

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង