×

ភ្លៀង នឹងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅកម្ពុជា ក្នុងសប្ដាហ៍នេះ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា នឹងទទួលរងនូវឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយកាត់លើប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ និងវៀតណាម។ បន្ទាប់ពីនោះ នៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា កម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។

ចំពោះការប្រែប្រួលនៃទិសខ្យល់នេះ នឹងធ្វើឱ្យបណ្តាខេត្តមួយចំនួនទទួលរងឥទ្ធិពល ដូចជានៅតំបន់វាលទំនាបកណ្តាល ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ។

តំបន់ទំនាបកណ្តាល ជួរភ្នំដងរែក ខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើន និងអាចមានភ្លៀង រន្ទះ ផ្សែងក្រូចជាច្រើន និងមានសីតុណ្ហភាពអប្បបរមាពី ២៤អង្សាសេ ទៅ ២៦អង្សាសេ និងអតិបរមាពី ៣២អង្សាសេ ទៅ ៣៤អង្សាសេ៕

  • #អត្ថបទទាក់ទង
  • #featured

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង