Review៖ ដរាបណាវីរុសកូវីដ១៩នៅតែមាន ក្រុមកងទ័ពអាវសនៅតែបន្តការងារទាំងថ្ងៃទាំងយប់ ដើម្បីព្យាបាលប្រជាជនខ្មែរដែលបានឆ្លងវីរុសដ៏កាចសាហាវមួយនេះឱ្យរួចផុតពីទ្វារមច្ចុរាជ។ យ៉ាងណាមិញ បើក្រឡេកមើលពីអ្នកបើករថយន្តដឹកអ្នកជំងឺវិញ ពួកគាត់ជាផ្នែកមួយដ៏សំខាន់ដែលរំឭកទៅពេលបិទខ្ទប់កាលពីអំឡុងខែមេសាកន្លងទៅ ពួកគាត់បានដឹកជញ្ជូនអ្នកជំងឺយ៉ាងហោចណាស់ ២០ជើងក្នុងមួយថ្ងៃ។
អ្នកបើករថយន្តដឹកជញ្ជូនអ្នកជំងឺ ក៏ត្រូវស្លៀកឯកសណ្ឋាន PPE ដូចគ្រូពេទ្យផងដែរ ព្រោះពួកគេសុទ្ធសឹងតែត្រូវប្រឈមជាមួយអ្នកជំងឺរាល់ថ្ងៃ មានពេលខ្លះពួកគេត្រូវពាក់ឯកសណ្ឋាន PPE យូរម៉ោង ជាហេតុបណ្តាលឱ្យអ្នកបើកបរខ្លះដួលសន្លប់ផងដែរ ដោយសារហប់ខ្យល់លែងមានអុកស៊ីសែន។ ឯកសណ្ឋាន PPE នេះដែរ មិនអាចដោះចេញនៅទីសាធារណៈតាមចិត្តនោះឡើយ ពោលគឺត្រូវរង់ចាំឱ្យដល់មន្ទីរពេទ្យទើបអាចដោះចេញបាន ព្រោះវាអាចបង្កហានិភ័យខ្លាំងនៃការរាតត្បាតកាន់តែខ្លាំងឡើង ប្រសិនមិនមានការប្រុងប្រយ័ត្នទេនោះ។
បន្ថែមពីនេះផងដែរ ក៏មានពេលខ្លះពួកគាត់ថែមទាំងត្រូវបន្ទោរបង់ទាំងឯកសណ្ឋានតែម្តង ត្បិតឯកសណ្ឋាន PPE មិនមែនដោះហើយអាចពាក់វិញបានដូចសម្លៀកបំពាក់ធម្មតា និងត្រូវចំណាយពេលយូរក្នុងការស្លៀក ក៏ដូចជាដោះចេញផងដែរ។ ចង់ដឹងថា ទុក្ខធុរៈរបស់កងទ័ពអាវសដែលត្រូវប្រឈមរាល់ថ្ងៃយ៉ាងណាខ្លះ? តោះទៅទស្សនាវីដេអូសម្ភាសន៍ផ្ទាល់ក្នុងកម្មវិធី “វីរជនជួរមុខ” ទាំងអស់គ្នា៕
(ទស្សនាវីដេអូ)