សាច់រឿង៖
ក្រុមសង្កេតការណ៍បោះឆ្នោតឯករាជ្យ កាលពីថ្ងៃចន្ទ បានច្រានចោលការអះអាងដែលថាមានការលួចបន្លំនៅក្នុងបោះឆ្នោតកាលពីឆ្នាំ២០២០ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។
ការច្រានចោលនេះបានធ្វេីឡេីង ក្រោយរយៈពេល ៣ខែបន្ទាប់ពីយោធាបានឡេីងកាន់អំណាចក្នុងប្រទេសមីយ៉ាន់ម៉ាតាមរយៈការធ្វើរដ្ឋប្រហារថ្ងៃទី០១ កុម្ភៈ។
បណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី បានបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតកាលពីឆ្នាំ២០២០ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺ «តំណាងឲ្យឆន្ទៈរបស់ពលរដ្ឋមីយ៉ាន់ម៉ា»។
របបយោធាបានព្យាយាមបង្ហាញថារដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ជាទង្វេីត្រឹមត្រូវដោយបាននិយាយថាការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកាដែលជ័យជម្នះបានទៅលេីគណបក្សរបស់ លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) នោះ គឺមានការលួចបន្លំ ប៉ុន្តែមិនបានផ្តល់ព័ស្ដុតាងឡេីយ។
ក្រុមមេដឹកនាំយោធាបានសន្យាថានឹងមានការបោះឆ្នោតថ្មីមួយ នៅក្នុងរយៈពេល ២ឆ្នាំទៀត។
លោកស្រី ស៊ូជី ដែលបានឈ្នះពានរង្វាន់ណូបែលសន្តិភាពសម្រាប់យុទ្ធនាការរបស់លោកស្រីដើម្បីនាំយកការគ្រប់គ្រងដោយស៊ីវិលតាមបែបប្រជាធិបតេយ្យទៅកាន់ប្រទេសមីយ៉ាន់ម៉ាត្រូវបានចាប់ខ្លួននៅក្នុងថ្ងៃដែលយោធាធ្វេីរដ្ឋប្រហារ។
បច្ចុប្បន្ននេះ លោកស្រី កំពុងត្រូវបានជាប់ឃុំ ហេីយការចោទប្រកាន់ជាច្រើនត្រូវបានដាក់លេី លោកស្រី រួមមានទាំងការស៊ីសំណូកសូកប៉ាន់ផង៕