×

ប្រវត្តិខ្លះៗ​របស់ផ្ទះ៤៤ ឬ បុរីភ័យខ្លាច នៅភ្នំគិរីរម្យ កន្លែង​ដែលធ្វើឱ្យ​គ្រប់គ្នា​ព្រឺព្រួច

គិរីរម្យ៖ ជឿថាមានមនុស្សច្រើនហើយដែលធ្លាប់ដឹងប្រវត្តិខ្លះៗរបស់ផ្ទះ៤៤ ឬ តាមអ្នកស្រុកទីនោះហៅថា “បុរីភ័យខ្លាច” ដ៏ល្បីនៅលើភ្នំគិរីរម្យ។ ភ្ញៀវទេសចរជាច្រើនបាននាំគ្នាឡើងទៅផ្ទះនោះ ដើម្បីថតរូបលេងកម្សាន្តដោយសារពួកគេយល់ថា ទីនោះពិតជាគួរឱ្យចាប់អារម្មណ៍ជាខ្លាំង ប៉ុន្តែអ្នកស្រុកទីនោះ ព្រមទាំងលោកគ្រូសាលាដូងបានប្រាប់ថា ទីនោះមានអមនុស្សជាស្ត្រីម្នាក់ និងកូនក្មេងច្រើននាក់។

ដើមឡើយផ្ទះ៤៤ គឺជាមន្ទីរពិសោធន៍ឧទ្យានជាតិចាស់ ប៉ុន្តែរយៈពេល៥៤ឆ្នាំក្រោយមកនេះ កន្លែងមួយនោះត្រូវបានបោះបង់ចោល និងក្លាយជាសំណង់ព្រឺព្រួចមួយនៅភ្នំគិរីរម្យតែម្តង។ តាមរយៈលោកគ្រូសាលាដូងបានឱ្យដឹងថា ដោយសារគាត់មិនមែនជាមនុស្សដែលខ្លាចអមនុស្សអ្វីឡើយ ដូចនេះលោក ចង់ដឹងការពិតដោយប្រមូលកូនសិស្សមួយចំនួនទៅបោះតង់គេងនៅមុខសំណង់ចាស់មួយនោះ និងបង្កប់កាមេរ៉ា ដើម្បីថតទុកជាឯកសារ។

ពេលនោះហើយដែលធ្វើឱ្យលោកភ្ញាក់ផ្អើល ព្រោះអ្វីៗដែលបានកើតឡើងក្នុងយប់នោះគឺស្តែងៗខ្លាំងពេក ដោយលោកយល់សប្តិឃើញស្ត្រីម្នាក់ស្លៀកពាក់ខ្មៅ សក់វែង ប្រាប់លោកក្នុងសុបិនថា៖ “ឱ្យលោកចូលក្នុងផ្ទះនោះម្តងទៀត ហើយបញ្ចាំងពិលទៅជញ្ជាំងទៅ នោះលោកនឹងឃើញនាងមិនខាន”។ ក្រោយពីនិយាយចប់ លោកគ្រូសាលាដូង បានភ្ញាក់ដឹងខ្លួនវេលាម៉ោង៣ទៀបភ្លឺ។

ក្រៅពីនោះ លោកក៏បានឭសំឡេងក្មេងរត់ប្រឡែងគ្នាហឹងពេញត្រចៀក ហើយលោកជាមនុស្សម្នាក់ចាញ់ត្រជាក់បំផុត ប៉ុន្តែនៅរាត្រីនោះ លោកបែរជាមានភាពស្អុះស្អាប់ខុសប្លែកធម្មតាទៅវិញ។ ទោះជាបានជួបរឿងចម្លែកយ៉ាងណាក៏ដោយ ក៏លោកព្យាយាមរក្សាភាពស្ងៀមស្ងាត់ ព្រោះមិនចង់ឱ្យសិស្សមានអារម្មណ៍ភ័យខ្លាច។ ប្រវត្តិផ្ទះ៤៤នេះបានក្លាយជារឿងមួយទទួលបានការចាប់អារម្មណ៍ជាខ្លាំង និងមានភ្ញៀវទេសចរមួយចំនួនចង់ឃើញ និងចង់ទៅដល់ទីនោះមើលដោយផ្ទាល់ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
agario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika
givememmastreams 1v1.LOL unblocked 76 games mitakusaner