តៃវ៉ាន់: តារាសម្តែងវ័យ៤៤ឆ្នាំ Jerry Yan បានផ្ទុះការចាប់អារម្មណ៍ខ្លាំងជាថ្មីម្តងទៀត ក្រោយវត្តមានក្នុងកម្មវិធីភាគទូរទស្សន៍ Call Me By Fire។ តារាប្រុសរូបនេះមិនខ្វល់ខ្វាយបង្កើតគ្រួសារដូចសមាជិកក្នុងរឿង F4 ឯទៀតឡើយ ពោលគឺលោករក្សាភាពនៅលីវ ដោយចំណាយពេលវេលាទាំងប៉ុន្មានជាមួយសិល្បៈយ៉ាងពេញទំហឹងតែម្តង។
ក្រោយពីផ្ទុះការចាប់អារម្មណ៍ខ្លាំងជាថ្មីម្តងទៀត Jerry បានស៊ីថ្លៃកាន់តែខ្ពស់ ដោយយោងតាមគេហទំព័រ Mirror Media របស់តៃវ៉ាន់បានឱ្យដឹងថា Jerry ទារថ្លៃរហូតដល់ជាង ៣លានដុល្លារសម្រាប់ការថតកម្មវិធីភាគឱ្យទូរទស្សន៍។ មិនត្រឹមតែប៉ុណ្ណោះសម្រាប់ការថតខ្សែភាពយន្តវិញ Jerry ទទួលថតតែជាតួអង្គបែបទន់ភ្លន់ ផ្អែមល្ហែមប៉ុណ្ណោះ។ យ៉ាងណាមិញ មិនមានការបញ្ជាក់ណាមួយបានឱ្យដឹងឡើយថា Jerry ទារថ្លៃប៉ុន្មានមុនពេលមានវត្តមានក្នុងកម្មវិធី Call Me By Fire៕