កូរ៉េខាងត្បូង៖ ធ្លាប់តែឃើញតុក្កតាក្នុងរឿង Squid Game ក្នុងរឿងដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ ពេលនេះតុក្កតាដែលមានកម្ពស់៤ម៉ែត្របានឈរនៅសួនច្បារអូឡាំពិកក្នុងទីក្រុងសេអ៊ូល ជាហេតុធ្វើឱ្យមនុស្សម្នានាំគ្នាធ្វើដំណើរទៅកាន់ទីនោះដើម្បីផ្តិតរូប។
ជនជាតិហ្វីលីពីនម្នាក់ បាននិយាយថា រូបគេពិតជាចង់ដឹងថា អារម្មណ៍នៅពេលលេងល្បែង Squid Game នេះហើយមានតុក្កតាដ៏ធំដូចក្នុងរឿងបែបនេះទៀតជាមួយសម្លៀកបំពាក់ឯកសណ្ឋានពណ៌បៃតងដូចតួអង្គក្នុងរឿងផងនោះ តើនឹងមានអារម្មណ៍បែបណាវិញ?
គួរបញ្ជាក់ថា តុក្កតាក្នុងរឿង Squid Game មួយនេះបានដាក់តាំងកាលពីថ្ងៃចន្ទ នៅសួនច្បារអូឡាំពិក ក្នុងស្រុក Songpa-gu ទីក្រុងសេអ៊ូល។ អ្នកស្រុកទីនោះ បាននិយាយថា ប្រសិនជាគ្រប់គ្នាស្លៀកឈុតដូចក្នុងរឿង និងទៅទីនោះ ដើម្បីលេងល្បែងដូចក្នុងរឿងក្នុងថ្ងៃ Halloween មិនដឹងជាមានឱ្យអារម្មណ៍រន្ធត់ប៉ុណ្ណានោះទេ៕