×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

កម្មវិធី​សិក្សា​សញ្ញាបត្រ​បច្ចេកទេស​ជាន់ខ្ពស់​ផ្នែកសក់ និង​សម្ផស្ស​ដំបូងគេ​បង្អស់ នៅកម្ពុជា បើកឱ្យសិស្ស​ចុះឈ្មោះ​ហើយ

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ជំនួយឧបត្ថម្ភដល់សាកលវិទ្យាល័យកនយ៉ាងស៊ាយប័រ (KYCU) មកពីសាធារណរដ្ឋកូរ៉េ ទៅលើគម្រោងកម្មវិធីសិក្សាសញ្ញាបត្របច្ចេកទេសជាន់ខ្ពស់ផ្នែកសក់ និងសម្ផស្ស ដែលជាកម្មវិធីសិក្សាសញ្ញាបត្របច្ចេកទេសជាន់ខ្ពស់ផ្នែកសក់ និងសម្ផស្សដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា ដោយឱ្យឈ្មោះថា “មជ្ឈមណ្ឌលសញ្ញាបត្របច្ចេកទេជាន់ខ្ពស់ផ្នែកសក់ និងសម្ផស្ស” ក្រោមការសហការជាមួយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលសិ្ថតក្រោមឱវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃប្រទេសកម្ពុជា ដែលបានដំណើរការនៅក្នុងពាក់កណ្តាល ខែមិថុនា ឆ្នាំ២០២០កន្លងទៅ។

កម្មវិធីសិក្សាសញ្ញាបត្របច្ចេកទេសជាន់ខ្ពស់ផ្នែកសក់ និងសម្ផស្ស គឺជាការកម្មវិធីសិក្សាដោយផ្ទាល់នៅវិទ្យាស្ថានសហគ្រិនភាព និងនវានុវត្តន៍ ដែលជាដៃគូរសហការ ហើយក៏ជាការសិក្សាតាមរយៈអនឡាញលាយឡំបញ្ចូលគ្នាដោយប្រើប្រាស់កម្មវិធីសិក្សាទំនើបបែបស្តង់ដារពីប្រទេសកូរ៉េ។ គម្រោងនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីអភិវឌ្ឍកម្មវិធីសិក្សាជាមូលដ្ឋានមួយ និងបង្កើតនូវនិរន្តភាពប្រព័ន្ធសេដ្ឋកិច្ចសម្រាប់ឧស្សាហកម្មថែរក្សាសក់ និងសម្ផស្ស ឱ្យបានល្អក៏ដូចជាការជំរុញនូវសកម្មភាពសង្គម និងសេដ្ឋកិច្ចនៃស្ត្រីកម្ពុជាផងដែរ។

តាមរយៈកម្មវិធីសិក្សាបែបទំនើប សាកលវិទ្យាល័យកនយ៉ាងស៊ាយប័រ (KYCU) និងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានទទួលសិស្សឱ្យចុះឈ្មោះ និងចូលរៀនសរុបចំនួន ២៨នាក់ (សិស្សសរុបជំនាន់ទី១ និងទី២) ដោយសិក្សាលើ ២០មុខវិជ្ជាដែលមានទាំងទ្រឹស្តី និងការអនុវត្តក្នុងមុខវិជ្ជានីមួយៗដោយសិក្សារយៈពេល២ឆ្នាំ ដែលនឹងបញ្ចប់ទៅនៅក្នុងខែធ្នូ ឆ្នាំ២០២១ខាងមុខ។

កន្លងមកសិស្សទាំងអស់ បានមកសិក្សានៅវិទ្យាស្ថានដោយផ្ទាល់ និងសិក្សាបន្ថែមតាមរយៈអនឡាញដោយខ្លួនឯង ប៉ុន្តែដោយសារតែការរីករាលដាលនៃការរាត្បាតជាសាកលនៃវីរុសថ្មីកូវីដ១៩ និងយោងតាមសេចក្តីណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផង ការសិក្សាត្រូវបានអនុវត្តតាមរយៈអនឡាញជំនួសដោយផ្តល់ឱ្យសិស្សនូវសម្ភារសិក្សាយកទៅអនុវត្តនៅផ្ទះ និងសិក្សាតាមរយៈកម្មវិធីជួបជុំអនឡាញហៅថា “Google Meet”។

ដំបូងឡើយ ការសិក្សាតាមរយៈអនឡាញតែមួយមុខ បានបង្កជាបញ្ហាប្រឈមចម្បងសម្រាប់សិស្សទាំងអស់ ប៉ុន្តែក្រោយមកសិស្សទាំងអស់អាចផ្សាំខ្លួនជាមួយនឹងការសិក្សាបាន ហើយការសិក្សារបស់ពួកគាត់មានភាពរលូនល្អប្រសើរឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយអ្វីដែលជាភាពងាយស្រួលបន្ថែមសម្រាប់សិស្សទៅលើការសិក្សាតាមរយៈអនឡាញ គឺពួកគេអាចត្រឡប់ទៅមើលវីដេអូសកម្មភាពសិក្សាឡើងវិញ ក្រោយពេលរៀនរួច ហើយជាធម្មតារាល់ពេលមុនថ្ងៃសិក្សាមកសិស្សទាំងអស់ តែងតែទទួលបាននូវវីដេអូមេរៀនជាមុនដើម្បីមើល។

សម្រាប់ព័ត៌មានបន្ថែម និងការសាកសួរអំពីកម្មវិធីសិក្សានាឆ្នាំសិក្សាថ្មី សូមទំនាក់ទំនងតាមទូរសព្ឌលេខ៖ ០៨៥ ៧៦៦ ៦៦៣/០៩២ ៦១៩ ៧៥១/០៩៦ ៣៩ ៦៩ ៨៦៥៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង