×

ដំណឹងល្អ! ក្រសួងសុខាភិបាល អនុញ្ញាត​ឱ្យប្រើប្រាស់​ថ្នាំគ្រាប់ព្យាបាល​កូវីដ១៩​របស់​អាមេរិក Molnupiravir

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឱ្យមានការប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ នូវប្រភេទថ្នាំគ្រាប់សម្រាប់លេប ព្យាបាលជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាមេរិក ប្រភេទ Molnupiravir ។

ក្រសួងសុខាភិបាលបានឱ្យដឹងថា ឱសថនេះ ជាប្រភេទឱសថគ្រាប់ប្រើតាមមាត់ ប្រឆាំងនឹងមេរោគកូវីដ១៩ (Antiviral) ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ សម្រាប់ព្យាបាលជំងឺកូវីដ១៩។ វាត្រូវបានផលិតដោយក្រុមហ៊ុន Mylan Laboratories Limited ដែលមានមូលដ្ឋាននៅរដ្ឋមហារ៉ាស្ត្រា ប្រទេសឥណ្ឌា។

សូមជម្រាបថា ក្រុមហ៊ុន Merck បានបោះជំហាននៃការផ្តល់អាជ្ញាបណ្ណដល់អ្នកផលិតថ្នាំឥណ្ឌាធំៗចំនួន៨ ដើម្បីផលិតថ្នាំ Molnupiravir នេះ។

ក្រុមហ៊ុន Merck បានផ្តល់អាជ្ញាបណ្ណដោយឥតគិតថ្លៃសម្រាប់ថ្នាំគ្រាប់របស់ខ្លួន ដល់អង្គការមិនរកប្រាក់ចំណេញ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ នៅក្នុងកិច្ចព្រមព្រៀងដែលនឹងអនុញ្ញាតឱ្យថ្នាំនេះ ត្រូវបានផលិត និងលក់ក្នុងតម្លៃថោក នៅក្នុងប្រទេសក្រីក្រ៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង