ខេត្តកែប៖ ឆ្នេរអង្កោល គឺជាឆ្នេរមួយដែលមានឆ្នេរខ្សាច់ពណ៌សក្បុស និងមានទេសភាពដ៏ស្រស់ស្អាត ដោយមានដើមឈើតូចធំលាយឡំដោយដើមដូងជាច្រើន។
ឆ្នេរនេះមានប្រវែងប្រមាណ ១០គីឡូម៉ែត្រភាគអាគ្នេយ៍នៃក្រុងកែប។ នៅទល់មុខឆ្នេរនេះ ភ្ញៀវទេសចរ អាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៃកោះកុក កោះស្វាយ និងកោះត្បាល់បានផងដែរ។
ឆ្នេរអង្កោលស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ឆ្នេរអង្កោល មានចម្ងាយប្រមាណ ១២,២ គីឡូម៉ែត្រ (ជិះប្រហែល២១នាទី) ពីទីរួមខេត្ដកែប ដោយធ្វើដំណើរតាមផ្លូវលេខ 23100 រួចបន្ដដំណើរតាមផ្លូវជាតិលេខ 33A រហូតដល់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ដកែប រួចបន្ដដំណើរទៅមុខប្រហែល ១៤០ ម៉ែត្រ រួចបត់ស្ដាំតាមផ្លូវលំប្រហែល ២០០ ម៉ែត្រ រួចបត់ឆ្វេងទៅត្រង់ប្រហែល ៣,៥ គីឡូម៉ែត្រ អ្នកនឹងរង្វង់មូលសេះសថ្មី រួចបន្ដដំណើរទៅត្រង់ប្រហែល ៥ គីឡូម៉ែត្រ អ្នកនឹងទៅដល់ឆ្នេរអង្កោល៕