×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

រកឃើញ​ថ្នាំបុរាណចិន និង​ឧបករណ៍​តេស្តកូវីដ-១៩ ជាច្រើន​គ្មាន​ច្បាប់អនុញ្ញាត ក្នុង​ឱសថស្ថាន​មួយ នៅក្រុង​សិរីសោភ័ណ

បន្ទាយមានជ័យ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានចុះឆែកឆេរ និងបង្ក្រាបទីតាំងចែកចាយឱសថបុរាណចិនមួយកន្លែង មានយីហោ ជីង ឡុង ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងបានរកឃើញថ្នាំបុរាណចិន ថ្នាំវីតាមីនសេ និងឧបករណ៍តេស្តកូវីដ-១៩ ជាច្រើនគ្មានច្បាប់អនុញ្ញាត និងគ្មានប្រភពច្បាប់លាស់។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ដែលបានចុបង្ក្រាប នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងរបាយការណ៍បានបញ្ជាក់ថា ម្ចាស់ទីតាំងខាងលើឈ្មោះ ចាន់ គឹមឡេង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ដោយការឆែកឆេរនេះ បានរកឃើញថ្នាំឈ្មោះ LIANHUA QINGWEN JIAONANG ចំនួន ១៣កេស ក្នុង១កេសមាន ៤០០ប្រអប់, វីតាមីនស៊ី (VITAMIN C) ចំនួន ២កេស ស្មើនឹង ៤០០ដប, ឧបករណ៍តេស្តកូវីដ-១៩ចំនួន ២កេស ស្មើនឹង ៦០០តេស្ត ។

លោកឧត្តមសេនីយ៍ត្រី យឹម សំអុន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ បានឱ្យដឹងថា ក្រោយការត្រួតពិនិត្យ រកឃើញថា ឱសថ និងបរិក្ខារពេទ្យទាំងនោះ គ្មានច្បាប់អនុញ្ញាត និងប្រភពច្បាស់លាស់។ ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចធ្វើការឃាត់វត្ថុតាងជាបណ្តោះអាសន្ន ហើយតម្រូវឱ្យម្ចាស់ទីតាំងជាអ្នកមើលថែដោយខ្លួនឯង និងតម្រូវឱ្យបុគ្គលិកម្នាក់ និងអ្នកដឹកជញ្ជូនម្នាក់ ទៅបំភ្លឺក្នុងរណីនេះ។

សូមបញ្ជាក់ថា ការចុះបង្ក្រាបថ្នាំបុរាណចិន និងឧបករណ៍តេស្តកូវីដ-១៩ ជាច្រើនគ្មានច្បាប់អនុញ្ញាតនេះ មានការសម្របសម្រួលពី លោក ប៉ង់ ចាន់សុយុទ្ធារា ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីអាជ្ញាធរ និងមន្ត្រីសុខាភិបាលខេត្តផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង