×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩​ចំនួន ២៩នាក់, ជាសះស្បើយ​៣០នាក់ និងស្លា ប់​ចំនួន៤នាក់ (២នាក់​អត់បាន​ចាក់វ៉ាក់សាំង)

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២៩នាក់ ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍ ២៣នាក់ និងអ្នកដំណើរពីបរទេស ៦នាក់ ខណៈអ្នកជំងឺចំនួន ៣០នាក់បានជាសះស្បើយ និងស្លាប់ចំនួន ៤នាក់ (ក្នុងនោះ ២នាក់អត់បានចាក់វ៉ាក់សាំង)។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.០៣៨ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៤១៧ នាក់ និងស្លាប់សរុបចំនួន ២.៩២២ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង