ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២៦នាក់ ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍ ២២នាក់ និងអ្នកដំណើរពីបរទេស ៤នាក់ ខណៈអ្នកជំងឺចំនួន ២២នាក់បានជាសះស្បើយ និងស្លាប់ចំនួន ៤នាក់ (ក្នុងនោះ ២នាក់អត់បានចាក់វ៉ាក់សាំង)។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.១៦០ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៥២៩ នាក់ និងស្លាប់សរុបចំនួន ២.៩៤៤ នាក់៕