×

វិស្វករម្នាក់ សម្លា ប់​ម្ដាយ​បង្កើត​ខ្លួនឯង​ដោយ​ថង់ប្លាស្ទិក និងកាំបិត បង្ក​ការភ្ញាក់ផ្អើល​នៅថៃ

ថៃ៖ វិស្វករអាយុ ២៦ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទសម្លាប់ម្តាយបង្កើត ដោយយកថង់ប្លាស្ទិកគ្របក្បាល និងចាក់នឹងកាំបិត។

ស្ត្រីជនរងគ្រោះ ត្រូវបានសម្លាប់នៅក្នុងអាហារដ្ឋាននៃអគារ ការិយាល័យមួយ ក្នុងសង្កាត់ Lumphini នៃទីក្រុងបាងកកកាលពីល្ងាចថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១។ ប៉ូលីស បាននិយាយថា មន្រ្តីកោសល្យវិច្ច័យ និងក្រុមសង្គ្រោះបានទៅជាន់ទី៤ នៃអគារ Mahatun Plaza ។

សាក្សី បានប្រាប់ប៉ូលិសថា បុរសម្នាក់បានលាក់ខ្លួននៅក្នុងបន្ទប់មួយដែលគាត់បានសម្លាប់ម្តាយបង្កើតខ្លួនឯង។ បន្ទាប់មក ប៉ូលិសបាននិយាយទៅកាន់ឃាតក ហើយក្រោយមក គេក៏ព្រមបើកទ្វារប្រគល់ខ្លួនឱ្យសមត្ថកិច្ច។

ប៉ូលិស បានរកឃើញសពម្តាយជនសង្ស័យ អាយុ ៦០ឆ្នាំដែលជាអ្នកលក់ដូរក្នុងអាហារដ្ឋាន។ ចំណែក សពជនរងគ្រោះប្រឡាក់ដោយឈាម ហើយមានថង់ប្លាស្ទិក ចំនួន៤គ្របក្បាល។ គេបានរកឃើញកូនកាំបិត ចំនួន២ នៅលើឥដ្ឋក្បែរខ្លួនជនរងគ្រោះផងដែរ។

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យ ជាកូនប្រុសបង្កើតរបស់ស្ត្រីដែលស្លាប់។ គេជាវិស្វករដែលធ្វើការឱ្យក្រុមហ៊ុនធំមួយនៅខេត្តរ៉ាយ៉ុង។ បុរសនេះ បានទទួលរងភាពតានតឹងដោយសារការងារ ហើយបានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ Samitivej ។ គេបានដាក់ច្បាប់ឈប់សម្រាក ហើយបានត្រឡប់ទៅក្រុងបាងកកវិញ ដើម្បីនៅជាមួយម្ដាយ បានប្រហែលពីរសប្ដាហ៍។

ជនសង្ស័យ ត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំង ហើយប្រឈមនឹងការចោទប្រកាន់ពីបទសម្លាប់ម្តាយបង្កើតរបស់ខ្លួន៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង