×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

តោះទៅលេង បុណ្យខ្លែង​បន្ទាយស្រី នៅ​ភូមិលំហែសសី នា​ថ្ងៃទី១៩​ខែធ្នូ

សៀមរាប៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ចាប់ផ្តើមពីម៉ោង២រសៀលតទៅ រដ្ឋបាលស្រុកបន្ទាយស្រី នឹងសហការជាមួយសហគមន៍ភូមិសសី រៀបចំព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ថ្មីមួយ នៅលើទឹកដីភូមិសសី ឃុំត្បែង ដើម្បីឱ្យអ្នកទេសចរបានស្គាល់ពីប្រពៃណីបង្ហោះខ្លែង ក៏ដូចជាបង្អួតបង្ហាញពីទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនៃជើងភ្នំគូលែន និងទាក់ទាញភ្ញៀវទេសចរឱ្យមកស្គាល់ភូមិទេសចរណ៍ដែលទើបតែមានការអភិវឌ្ឍថ្មីៗមួយនេះ។

ទីតាំងប្រារព្ធពិធីនេះ ស្ថិតនៅក្នុងរមណីយដ្ឋានឯកជនដ៏ស្រស់ស្អាតមួយឈ្មោះ ”ភូមិលំហែ សសី Sarsei Relaxing Village“ ដែលម្ចាស់ទីតាំងបានស្ម័គ្រចិត្តចូលរួមជាមួយរដ្ឋបាលស្រុក ផ្តល់ជូនទីកន្លែងដោយមិនគិតថ្លៃ ហេតុដូច្នេះសូមមេត្តាគោរពលក្ខខណ្ឌបរិស្ថានមួយនេះឱ្យបាន និងបង្កើតទម្លាប់ថ្មីមួយនៃការគោរពដល់រាល់ទីកន្លែងដែលយើងបានទៅដល់ និងលេងកម្សាន្តតាមរយៈការមិនបន្សល់សំរាម៖ “សំរាមខ្ញុំ ខ្ញុំទទួលខុសត្រូវ ខ្ញុំយកទៅវិញ!”។
ក្រុមការងារនឹងមានរៀបចំស្តង់លក់ខ្លែងតូចៗ សម្រាប់ផ្តល់ឱកាសឱ្យមានការបង្ហោះខ្លែងកម្សាន្តសប្បាយជាលក្ខណៈគ្រួសារផងដែរ។ កម្មវិធីនេះនឹងមានបន្ថែមកម្មវិធីតូចៗទៀតដូចជា រាំវង់តន្ត្រីស្គរដៃ ស្តង់លក់អាហារសម្រន់ និងបញ្ចប់ដោយកម្មវិធីមើលព្រះច័ន្ទពេញវង់រះរំលងភ្នំគូលែនត្រឹមម៉ោង៨យប់។

ក្រុមការងារនឹងមានរៀបចំកន្លែងជូន ដូច្នេះប្រជាពលរដ្ឋ កុំភ្លេចដាក់កន្ទេល និងខ្ចប់ម្ហូបអាហារយកមកពិកនិកជាលក្ខណៈគ្រួសារផង តែមានលក្ខខណ្ឌបរិស្ថានមួយគឺ រាល់សំរាមទាំងអស់ត្រូវតែខ្ចប់យកទៅវិញរៀងៗខ្លួន ហាមដាច់ខាតមិនឱ្យបន្សល់កាកសំណល់ប្លាស្ទិក ឬម្ហូបអាហារនៅក្នុងទីតាំងនេះឡើយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង