ចិន៖ យោងតាមវីដេអូដែលគណនីបណ្តាញសង្គមមួយ បានចែករំលែកកាលពីប៉ុន្មានថ្ងៃមុននេះ កំពុងធ្វើឱ្យមនុស្សជាច្រើនកំពុងចាប់អារម្មណ៍ដោយសារបុរសក្នុងវីដេអូនោះមានមុខមាត់ស្រដៀងនឹងនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ជាខ្លាំង។
គ្រាន់តែឃើញភ្លាម អ្នកនិយមលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិសួរថា តើបុរសរូបនេះជាបងប្អូនភ្លោះរបស់លោក Elon Musk ដែលបានបែកគ្នាយូរឆ្នាំមែនទេ? រីឯមួយចំនួនទៀតបាននិយាយថាអ្នកទាំងពីរ ពិតជាមានមុខមាត់ស្រដៀងគ្នាខ្លាំង ប្រៀបដូចកូនភ្លោះរហូតម្នាក់ៗបានដាក់រហ័សនាមឱ្យបុរសរូបនោះថា Yilong Musk ទៀតផង៕