កូរ៉េខាងត្បូង៖ ជាតារាសម្តែងដ៏មានប្រជាប្រិយភាព និងធ្លាប់ទទួលបានពានរង្វាន់ជាតារាសម្តែងឆ្នើមផងនោះ Park So Dam ទើបទទួលការវះកាត់ក្រោយប្រទះឃើញកើតជំងឺមហារីកក្រពេញទីរ៉ូអ៊ីតក្នុងវ័យ៣០ឆ្នាំ។
តារាសម្តែងរូបនេះបានពិនិត្យឃើញជំងឺមួយនេះ នៅពេលនាងទៅឆែកសុខភាពប្រចាំឆ្នាំកាលពីពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការវះកាត់ដំណើរការទៅដោយរលូន ដោយអ្នកចាត់ការរបស់នាងបានឱ្យដឹងថា ពេលនេះ So Dam ត្រូវការពេលវេលាដើម្បីថែទាំងសុខភាពមួយរយៈសិន ដូចនេះរាល់ការងារទាំងអស់ត្រូវពន្យារពេលរហូតដល់នាងបានជាសះស្បើយ៕