×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ចោរព្រៃ​ពិតជា​មិន​វិនាសសាបសូន្យ​អស់មែន ពួនសំងំ​អស់ជាង១០ឆ្នាំ​ឥលូវ​ចាប់ផ្តើម​ចេញមក​អុកឡុក​ព្រះនគរ​ទៀតហើយ

ភ្នំពេញ៖ កាលជាង១០មុន អប្សរ បានបូជាខ្លួនថ្វាយព្រះអាទិទេពដើម្បីស្នងរបាំការពារព្រះនគរនៅពេល រៀម ចេញទៅធ្វើសង្គ្រាម ដែលទីបំផុត រៀម ក៏ទទួលបានជ័យជម្នះពិតមែន។

ទោះបីជា អប្សរ ដឹងច្បាស់ថា ខ្លួនបានល្មើសនឹងតំណមដោយមានស្នេហាជាមួយនឹង រៀម រហូតដល់ថ្នាក់មានផ្ទៃពោះមិនបានរៀបការក៏ដោយ ក៏ អប្សរ សុខចិត្តទទួលយកគ្រប់សព្វបែបយ៉ាងដើម្បីព្រះនគរទទួលបានសុខសន្តិភាពដែរ។

ក្រុមចោរសញ្ញាគ្រុឌត្រូវបាន រៀម កម្ចាត់ចោលខ្ទេចគ្មានសល់ ប៉ុន្តែមកដល់ជំនាន់ រាហ៊ុល ប្រទេសចាប់ផ្តើមចលាចលសាជាថ្មី រហូត រាហ៊ុល ដែលមានឈាមជ័រពីអ្នកចម្បាំងដូចឪពុក ត្រូវចេញប្រយុទ្ធតទល់ជាមួយចោរព្រៃដែលកំពុងអុកឡុកពេញភូមិតែឯង។

ដោយសារក្តីបារម្ភពី រាហ៊ុល ខ្លាំងពេក អប្សរ បានចាប់ផ្តើមរាំរបាំអាទិទេពសាជាថ្មី ដើម្បីកូនប្រុសទទួលបានជ័យជម្នះក្នុងសឹកសង្គ្រាមមួយនេះ។ មិនដឹងថា ចោរព្រៃលើកនេះ នឹងមកអុកឡុកព្រះនគរទ្រង់ទ្រាយធំ ឬ យ៉ាងណានោះទេ។ ចង់ដឹងកាន់តែច្បាស់ កុំភ្លេចរង់ចាំទស្សនាភាពយន្តបុរាណខ្មែរ “នគរមាស” ដែលមានចាក់ផ្សាយទស្សនារៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង៧យប់នៅ CTN៕

 

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង