×

ចាំមើល​សិល្បករ​ណា​ដែល​មាន​សមត្ថភាព​អាចធ្វើឱ្យ​ទស្សនិកជន​សើចរឹងពោះ​ក្នុង​កម្មវិធីថ្មី​របស់ MyTV “ប៉ុណ្ណឹងសើចទេ?”

ភ្នំពេញ៖ សម្រាប់ឆ្នាំ២០២២ ខាងមុខនេះ MyTV នឹងមានកម្មវិធីប្រកួតកំប្លែងដែលមានការចូលរួមពីសិល្បករល្បីៗជាច្រើនដួង ហើយកម្មវិធីនេះក៏មានគណៈកម្មការចាំវិនិឆ្ឆ័យដាក់ពិន្ទុផងដែរដែលជួបជាមួយតារាកំប្លែងជើងចាស់នាយចាបចៀន លោកហ៊ុយ យ៉ាឡេង និងកញ្ញាពី យ៉ាពីន។

កម្មវិធីថ្មីមួយនេះធានាថា ទស្សនិកជនប្រាកដជាបានកម្សាន្តសើចសប្បាយអស់ពីពោះជាមួយភាពប៉ិនប្រសប់របស់សិល្បករយើងមិនខាន។ ដូចនេះកុំភ្លេចរង់ចាំទស្សនាកម្មវិធី “ប៉ុណ្ណឹងសើចទេ?” ដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃអង្គារ វេលាម៉ោង៧យប់ ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ តទៅនៅ MyTV៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង