×

ស្លា ប់៥នាក់ និង ៤១.០០០នាក់ជម្លៀស​នៅ​ម៉ាឡេស៊ី ក្នុងគ្រោះទឹកជំនន់​ដ៏​អាក្រក់​ក្នុងរយៈពេល​១០០ឆ្នាំ

ម៉ាឡេស៊ី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ទឹកជំនន់ ដែលបានបង្កការបំផ្លិចបំផ្លាញកាលពីចុងសប្តាហ៍ បានឆក់យកជីវិតមនុស្ស ចំនួន ៥នាក់នៅក្នុងទីក្រុង Selangor និង Pahang ប្រទេសម៉ាឡេស៊ី។

ភ្លៀងធ្លាក់ខ្លាំង ដែលបានវាយលុកឆ្នេរសមុទ្រភាគខាងលិចនៃឧបទ្វីបម៉ាឡេស៊ី ដែលចាប់ផ្តើមកាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន ត្រូវបានអាជ្ញាធរម៉ាឡេស៊ី ចាត់ទុកថាជាព្រឹត្តិការណ៍កើតមាន “ម្តងក្នុង ១០០ ឆ្នាំ”។

ទឹកជំនន់បានបណ្តាលឱ្យអ្នកស្រុករាប់ពាន់នាក់ ត្រូវបានជម្លៀសចេញ ដោយមនុស្សជាច្រើន បានជាប់នៅក្នុងរថយន្ត និងផ្ទះរបស់ពួកគេ។ នៅទូទាំងឧបទ្វីបនេះ ជនរងគ្រោះជាង ៤១.០០០ នាក់ ត្រូវបានជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាព គិតត្រឹមថ្ងៃអាទិត្យ ទី១៩ ខែធ្នូ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ ម៉ាឡេស៊ី ត្រូវបានដកស្រង់សម្តីដោយនិយាយថា រដ្ឋចំនួន៧ និងដែនដីសហព័ន្ធមួយ ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ រួមមាន Kelantan, Terengganu, Pahang, Melaka, Negeri Sembilan, Selangor, Perak និងទីក្រុងកូឡាំឡាំពួរ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង