×

ទីបំផុត អប្សរ និងរាហ៊ុល បានជួបគ្នា​ហើយ កុំភ្លេច​តាមដាន​ភាគបញ្ចប់​យប់នេះ​ទាំងអស់គ្នា

កម្សាន្ត៖ ក្រោមស្នាដៃដ៏ពិសពុលរបស់លោកគ្រូពេទ្យ សក្តា ចោទប្រកាន់ អប្សរ ថាជាជនក្បត់ជាតិ ធ្វើឱ្យរយៈពេល១៦ឆ្នាំមកហើយដែលនាងមិនបានជួបមុខកូនប្រុស។ ទីបំផុតថ្ងៃដែលម្តាយកូនទាំង២នេះទន្ទឹងរង់ចាំបានមកដល់ហើយ ក្រុមចោរព្រៃត្រូវបានកម្ចាត់ចោល ព្រះនគរក៏បានសុខសន្តិភាពឡើងវិញផងដែរ។

ជាពេលវេលាដែលគ្រួសារ អប្សរ បានជុំគ្នាវិញបែបនេះមិនដឹងថាគ្រប់គ្នារំភើបចិត្តប៉ុណ្ណាឡើយ។ ចង់ដឹងថា ជីវិតគ្រួសាររបស់ អប្សរ នឹងចាប់ផ្តើមមានក្តីសុខជុំគ្នាឡើងវិញ ឬយ៉ាងណា កុំភ្លេចរង់ចាំតាមដានភាគបញ្ចប់យប់នេះ វេលាម៉ោង៧យប់នៅ CTN៕

 

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង