×

ស្ត្រីវ័យ១៣៥ឆ្នាំ កើត​ក្នុង​រជ្ជកាល​ឈីង​នៅប្រទេសចិន ទទួល​មរណភាព

ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ស្ត្រីវ័យចំណាស់ម្នាក់មកពីតំបន់ស៊ីនជាំង ភាគខាងលិចប្រទេសចិន ដែលរដ្ឋាភិបាលចិនអះអាងថា មានអាយុ ១៣៥ឆ្នាំ បានស្លាប់កាលពីសប្តាហ៍មុន។

កាសែតក្នុងស្រុក បានរាយការណ៍កាលពីចុងសប្តាហ៍មុនថា លោកយាយដែលមានឈ្មោះថា Almihan Seyiti រស់នៅក្នុងភូមិមួយក្នុងសង្កាត់ Shule នៃទីក្រុង Kashgar ត្រូវបានប្រកាសថាជាមនុស្សចាស់ជាងគេបំផុតរបស់ប្រទេសចិន ក្នុងឆ្នាំ២០១៣ បានទទួលមរណភាពនៅផ្ទះរបស់គាត់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ។

គាត់ជាជនជាតិភាគតិចអ៊ុយហ្គ័រ កើតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៨៨៦ ក្រោមការគ្រប់គ្រងរបស់រាជវង្សឈីងរបស់ប្រទេសចិន បើយោងទៅតាមអត្តសញ្ញាណបណ្ណ ចេញដោយអាជ្ញាធរចិន។

យ៉ាងណាមិញ កំណត់ត្រាហ្គីណេស (Guinness World Records) បាននិយាយថា ខ្លួនមិនត្រូវបានគេអញ្ជើញឱ្យទៅផ្ទៀងផ្ទាត់អាយុរបស់លោកយាយ Seyiti ដោយឯករាជ្យនោះទេ។ បើពិត លោកយាយ អាចជាមនុស្ស ដែលមានអាយុវែងបំផុតក្នុងប្រវត្តិសាស្ត្រលើពិភពលោក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង